ព័ត៌មានជាតិ

អាណិតណាស់! ទារកអាយុ ១ឆ្នាំ២ខែ ម្នាក់ជាកូនអាជីវករលក់ល្បែងក្មេង នៅផ្សារអូរឬស្សី បានឆ្លងកូវីដ១៩

BY
Khmernote Media
April 8, 2021

នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន១១៣នាក់ និងមានករណីជាសះស្បើយថ្មីចំនួន ៩០នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង ១១៣នាក់នោះ គឺ ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ទាំងអស់ ហើយក្នុងនោះនៅរាជធានីភ្នំពេញ ចំនួន ១០៣នាក់។

មុននេះបន្តិច រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានទាំង១០៣នាក់នៅក្នុងរាជធានីភ្នំពេញ ក្នុងនោះមានអ្នកវិជ្ជមានម្នាក់ជា ទារក អាយុ ១ឆ្នាំ២ខែ ជាកូនអាជីវករលក់ល្បែងក្មេង ផ្សារអូរឬស្សី តូបលេខ ១៥-១៦ ច្រកទី១១ ទីលំនៅបច្ចុប្បន្នផ្ទះលេខ៨៤ ផ្លូវ១៤១ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា៕

Share This Post: