ព័ត៌មានជាតិ

បុរសម្នាក់ជាបុគ្គលិកធនាគារអេស៊ីលីដា សាខាគីឡូម៉ែត្រលេខ៦ បានឆ្លងកូវីដ១៩ សូមអ្នកពាក់ព័ន្ធប្រញាប់ទៅធ្វើតេស្ត

BY
Khmernote Media
April 8, 2021

នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន១១៣នាក់ និងមានករណីជាសះស្បើយថ្មីចំនួន ៩០នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង ១១៣នាក់នោះ គឺ ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ទាំងអស់ ហើយក្នុងនោះនៅរាជធានីភ្នំពេញ ចំនួន ១០៣នាក់។

មុននេះបន្តិច រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានទាំង១០៣នាក់នៅក្នុងរាជធានីភ្នំពេញ ក្នុងនោះមានអ្នកវិជ្ជមានម្នាក់មានឈ្មោះ ប្រាក់ សង្វាត ភេទប្រុស អាយុ ៣៧ឆ្នាំ ជាបុគ្គលិកធនាគារអេស៊ីលីដា (សាខាគីឡូម៉ែត្រលេខ៦) ទីលំនៅបច្ចុប្បន្ន ផ្ទះ (ចូលតាមក្លោងទ្វារវត្តច័ន្ទបុរីវង្ស ប្រហែល ៤០ម៉ែត្រខាងឆ្វេងដៃ) ផ្លូវបេតុង ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ។

Share This Post: