ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    គិតត្រឹមព្រឹកថ្ងៃទី៨ ខែមេសានេះ អាជីវករផ្សារអូរឫស្សី កើនដល់១១១នាក់ បានឆ្លងជំងឺកូវីដ-១៩

    BY Khmernote Media April 8, 2021
    គិតត្រឹមព្រឹកថ្ងៃទី៨ ខែមេសានេះ អាជីវករផ្សារអូរឫស្សី កើនដល់១១១នាក់ បានឆ្លងជំងឺកូវីដ-១៩

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានបញ្ជាក់ឲ្យដឹងថា ករណីផ្ទុះ ការឆ្លងជំងឺ​ កូវីដ១៩ នៅផ្សារអូរឫស្សី មានមនុស្សសរុបចំនួន ១១១នាក់ ត្រូវបានរកឃើញថា វិជ្ជមានមេរោគកូវីដ-១៩ (COVID-19) គិតត្រឹមព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១។

    សូមអំពាវនាវដល់ប្រជាពលរដ្ឋ អ្នកលក់នៅ ផ្សារអូរឫស្សី ឬអ្នកចេញចូល ជាប្រចាំ ឬ ញឹកញាប់ ទាំងអស់ ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគកូវីដ១៩​​ (COVID-19) ដែលមានទីតាំងដូចខាងក្រោម៖

    📌​វិទ្យាល័យ​បាក់ទូក​
    📌វិទ្យាល័យ​បឹង​ត្របែក​
    📌មណ្ឌលសុខភាពចាក់អង្រែក្រោម​
    📌មន្ទីរ​ពេទ្យខ្មែរ-សូវៀត​
    📌សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន)
    📌មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា

    សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ សូមអរគុណ ៕

    ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩

    Share This Post: