ព័ត៌មានជាតិ

អ្នកធ្លាប់ចូលលេងស្នូកគ័រនៅ Jimmy White Snooker Club ចាប់ពីថ្ងៃទី ២០-២៨ ខែមីនា សូមប្រញាប់ទៅធ្វើតេស្ត ដោយសារអ្នកជំងឺកូវីដ១៩​ ចំនួន ៤នាក់ ធ្វើការនៅទីនោះ

BY
Khmernote Media
April 8, 2021

យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅលេងស្នូកគ័រ ឬជាអ្នកចេញចូលជាប្រចាំនៅ ជេម៉វ៉ាយស្នូកគ័រក្លិប (Jimmy White Snooker Club) ផ្លុវលេខ ៣៩៦ ​សង្កាត់បឹងកេងកង ៣ ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២១​ ដោយមូលហេតុ អ្នកជំងឺកូវីដ១៩​ ចំនួន ៤នាក់ ធ្វើការនៅទីតាំងនេះ។

ប្រសិនបើអ្នកបានទៅទីតាំងខាងលើនេះ មានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ #កូវីដ១៩​​ (#COVID-19) ដែលមានទីតាំងនៅ៖

+ ​វិទ្យាល័យ​បាក់ទូក​
+ វិទ្យាល័យ​បឹង​ត្របែក​
+ មណ្ឌលសុខភាពចាក់អង្រែក្រោម​
+ មន្ទីរ​ពេទ្យខ្មែរ-សូវៀត​
+ សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន)
+ មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា

សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។ សូមអរគុណ!

Share This Post: