ព័ត៌មានជាតិ

មានអ្នកជំងឺកូវីដ១៩ ដើរផ្សារទំនប់​ស្ទើររាល់ថ្ងៃ, សូមប្រជាពលរដ្ឋ និងអ្នកលក់ដូរនៅផ្សារទំនប់ បើមានអាការៈសង្ស័យ សូមប្រញាប់ទៅធ្វើតេស្តភ្លាម

BY
Khmernote Media
April 8, 2021

យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានចេញសេចក្តីជូនដំណឹង (កម្រិតហានិភ័យ៖ 🔴🔴) មេត្តាពាក់ម៉ាស់ រក្សាគម្លាត និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលជាអ្នកលក់ដូរ និងអ្នកដើរផ្សារនៅផ្សារទំនប់​ ស្ថិត​នៅផ្លូវ​ ៥៩៨​ សង្កាត់ទួលសង្កែ​ ខណ្ឌឬស្សីកែវ​ ចាប់ពីថ្ងៃទី ១៥ ខែមីនា រហូតដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២១ ដោយមូលហេតុមានអ្នកជំងឺកូវីដ១៩ បានទៅដើរផ្សារ ខាងលើនេះ ស្ទើរតែរាល់ថ្ងៃ។

ប្រសិនបើអ្នកបានទៅទីតាំងខាងលើនេះ មានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ១៩​​ (COVID-19) ដែលមានទីតាំងនៅ

+ ​វិទ្យាល័យ​បាក់ទូក​
+ វិទ្យាល័យ​បឹង​ត្របែក​
+ មណ្ឌលសុខភាពចាក់អង្រែក្រោម​
+ មន្ទីរ​ពេទ្យខ្មែរ-សូវៀត​
+ សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន)
+ មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា

សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។ សូមអរគុណ!

Share This Post: