បច្ចេកវិទ្យា

Care & Reach ពី OPPO Service Day ក្នុងខែមេសា ទទួលបានការបញ្ចុះតំលៃអស់ទាស់

BY
Khmernote Media
April 9, 2021

ដើម្បីអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ស្របពេលជាមួយនឹងព្រឹត្តិការណ៍ OPPO Service Day ចាប់ពីថ្ងៃទី10 ដល់ថ្ងៃទី16ខែមេសា ខាងមុខនេះ ក្រុមហ៊ុនស្មាតហ្វូន OPPO ដ៏ល្បីប្រចាំប្រទេសកម្ពុជា មានក្តីសោមនស្សរីករាយក្នុងការផ្តល់ជូននូវប្រូម៉ូសិនពិសេសពីមជ្ឈមណ្ឌលសេវាកម្ម OPPO ជាមួយនឹងបទពិសោធន៍ថ្មីដល់ទូរស័ព្ទរបស់អស់អ្នក។

គួរបញ្ជាក់ផងដែរថា ចំពោះមជ្ឈមណ្ឌលសេវាកម្ម OPPO បច្ចុប្បន្ននេះសរុបមានចំនួន 11 ទីតាំង ដែលក្នុងនោះ 9 ទីតាំងផ្តល់ជូនចាប់ពីថ្ងៃទី10 ដល់ថ្ងៃទី13 ខែមេសា ឆ្នាំ2021។ ចំណែក 2 ទីតាំងទៀតគឺស្ថិតនៅក្នុងផ្សារទំនើប AEON1 និង Exchange Square នឹងធ្វើឡើងចាប់ពីថ្ងៃទី10 ដល់ថ្ងៃទី16 ខែមេសា ឆ្នាំ2021 ជាមួយនឹងអត្ថប្រយោជន៍ពិសេសៗជាច្រើនរួមមានដូចជា៖
1. បញ្ចុះតម្លៃ 10% លើការផ្លាស់ប្តូរគ្រឿងបន្លាស់គ្រប់ម៉ូឌែល
2. បញ្ចុះតម្លៃ 10% សម្រាប់គ្រឿងបន្ថែមទូរស័ព្ទគ្រប់ម៉ូឌែល
3. តម្លៃត្រឹមតែ 5$ ប៉ុណ្ណោះសម្រាប់ការទិញដុំសាកប្រភេទធម្មតា+ខ្សែសាកធម្មតា Micro USB
4. បញ្ចុះតម្លៃ 50% ចំពោះលេខកូដគ្រឿងបន្លាស់ក្នុងតារាងពិសេស
5. បុកកម្មវិធី ដោះកូដដោយឥតគិតថ្លៃ
6. សម្អាតទូរស័ព្ទឥតគិតថ្លៃ
7. បិទស្គ្រីនការពារអេក្រង់ និងស្រោមការពារទូរស័ព្ទឥតគិតថ្លៃ
8. ឥតគិតថ្លៃលើសេវាជួសជុល (កំលាំងពលកម្ម)
9. មានកាដូអនុស្សារីយិ៍

សំណួរដែលអតិថិជនតែងតែសួរជាញឹកញាប់ (FAQ)៖
1. តើទីតាំងមជ្ឈមណ្ឌលសេវាកម្មដែលធ្វើព្រឹត្តិការណ៍នៅក្នុងតំបន់របស់ខ្ញុំមាននៅទីណា? តើខ្ញុំអាចស្វែងរកទីតាំងដោយរបៀបណា?
ចម្លើយ៖ លោកអ្នកអាចចូលតាមរយៈតំណភ្ជាប់នេះ៖ https://support.oppo.com/kh/service-center/ ហើយជ្រើសរើសទីតាំងដែលនៅជិតបំផុត

2. តើនៅក្នុងព្រឹត្តិការណ៍OPPO Service Day អាចនឹងមានហានិភ័យឆ្លងកូវីដដែរឬទេ? OPPO តែងតែគិតពីសុវត្ថិភាពរបស់អតិថិជនជាចំបង។ យើងរៀបចំសកម្មភាពនិងកំណត់ម៉ោងធ្វើការស្របតាមតម្រូវការរបស់រាជរដ្ឋាភិបាល។ បុគ្គលិកមជ្ឈមណ្ឌលសេវាកម្មតម្រូវវអោយពាក់ម៉ាស់ការពារ ពិនិត្យមើលសីតុណ្ហភាពរាងកាយ រក្សាអនាម័យ សម្លាប់មេរោគក្នុងមជ្ឈមណ្ឌលសេវាកម្មជារៀងរាល់ថ្ងៃ និងផ្តល់ជែលលាងដៃជូនអតិថិជនសម្រាប់ប្រើប្រាស់។

Share This Post: