ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ជូនដំណឹង! អ្នកលក់បន្លែនៅផ្សារនាគមាសតូបលេខA23 មានជំងឺកូវីដ-១៩ អ្នកធ្លាប់បានទៅទីនោះនៅថ្ងៃទី២១ ដល់ថ្ងៃ៦ ខែមេសា សូមទៅធ្វើតេស្ត

    BY Khmernote Media April 9, 2021
    ជូនដំណឹង! អ្នកលក់បន្លែនៅផ្សារនាគមាសតូបលេខA23 មានជំងឺកូវីដ-១៩ អ្នកធ្លាប់បានទៅទីនោះនៅថ្ងៃទី២១ ដល់ថ្ងៃ៦ ខែមេសា សូមទៅធ្វើតេស្ត

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានចេញសេចក្តីជូនដំណឹងមេត្តាពាក់ម៉ាស់ រក្សាគម្លាត ពេលទៅផ្សារ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលជាមានទំនាក់ទំនងជាមួយអ្នកលក់បន្លែនៅផ្សារនាគមាស តូបលេខ​ A23 ចាប់ពីថ្ងៃទី២១ ខែមីនា ដល់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ ដោយមូលហេតុ៖ អ្នកជំងឺកូវីដ១៩ ជាអ្នកលក់បន្លែនៅទីនោះ។

    ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬសង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគកូវីដ១៩​​ (COVID-19) ដែលមានទីតាំងដូចខាងក្រោម៖

    📌​វិទ្យាល័យ​បាក់ទូក​
    📌វិទ្យាល័យ​បឹង​ត្របែក​
    📌មណ្ឌលសុខភាពចាក់អង្រែក្រោម​
    📌មន្ទីរ​ពេទ្យខ្មែរ-សូវៀត​
    📌សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន)
    📌មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា

    សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ សូមអរគុណ ៕


    ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩

    Share This Post: