ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ជូនដំណឹង! មានអ្នកកើតកូវីដ ធ្លាប់ទៅផ្សារបឹងព្រលិត​ ទិញសាច់ជ្រូកកាលពីព្រឹកថ្ងៃទី៦ ខែមេសា, សូមអ្នកលក់ដូរ និងអ្នកដើរផ្សារបឹងព្រលឹតសូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាព

    BY Khmernote Media April 9, 2021
    ជូនដំណឹង! មានអ្នកកើតកូវីដ ធ្លាប់ទៅផ្សារបឹងព្រលិត​ ទិញសាច់ជ្រូកកាលពីព្រឹកថ្ងៃទី៦ ខែមេសា, សូមអ្នកលក់ដូរ និងអ្នកដើរផ្សារបឹងព្រលឹតសូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាព

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានចេញសេចក្តីជូនដំណឹង ឲ្យប្រជាពលរដ្ឋមេត្តាពាក់ម៉ាស់ រក្សាគម្លាត ពេលទៅផ្សារ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលជាអ្នកលក់ដូរ និងអ្នកដើរផ្សារនៅផ្សារបឹងព្រលិត​ ផ្លូវលេខ ១៩៨ សង្កាត់បឹងព្រលិត ខណ្ឌ ៧មករា នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ ប្រហែលម៉ោង ១០ព្រឹក ដោយមូលហេតុមានអ្នក​ជំងឺកូវីដ១៩ បានទៅដើរផ្សារ ខាងលើនេះ ដើម្បីទិញ សាច់ជ្រូក។

    សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ​ តាមវិធានសុខាភិបាល រាប់ចាប់ពីថ្ងៃដែលអ្នកបានទៅទីកន្លែងនោះ នៅថ្ងៃ ឬក្រោយថ្ងៃអ្នកជំងឺបានទៅ។ សូមអរគុណ!

    Share This Post: