ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ទិដ្ឋភាពនៅភូមិទ្រុងមាន់នាព្រឹកនេះ ដែលត្រូវបានធ្វើការបិទខ្ទប់រយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩

    BY Khmernote Media April 10, 2021
    ទិដ្ឋភាពនៅភូមិទ្រុងមាន់នាព្រឹកនេះ ដែលត្រូវបានធ្វើការបិទខ្ទប់រយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩

    ដោយអនុវត្តតាមសេចក្ដីសម្រេចស្ដីពី ការបិទខ្ទប់ទីតាំងមួយចំនួន ដែលបានឆ្លងជំងឺកូវីដ១៩ធ្ងន់ធ្ងរ នៅក្នុងខណ្ឌចំនួន៣ ក្នុងរាជធានីភ្នំពេញ មានខណ្ឌមានជ័យ ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ នេះបេីតាមសេចក្ដីជូនដំណឹងរបស់​រដ្ឋបាលរាជធានីភ្នំពេញ​ ដែលទទួលបានយប់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ ។

    + សម្រាប់ខណ្ឌមានជ័យ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចខបិទខ្ទប់ សង្កាត់ស្ទឹងមានជ័យ១ និងសង្កាត់ស្ទឹងមានជ័យ២។
    + សម្រាប់ខណ្ឌសែនសុខ៖ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបិទខ្ទប់ភូមិទ្រង់មាន់ នៃសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
    + សម្រាប់ខណ្ឌពោធិ៍សែនជ័យ៖ រដ្ឋបាលរាជធានីភ្នំពេញ បិទខ្ទប់ភូមិត្រពាំងថ្លឹង២ និងភូមិទួលពង្រ នៃសង្កាត់ចោមចៅ១, ភូមិចំការឪឡឹក១ ភូមិប៉ប្រកខាងត្បូង ភូមិប៉ប្រកខាងជើង និងភូមិត្រពាំងល្វា១ នៃសង្កាត់ការកាបទី១ និងភូមិចំការឪឡឹក១ នៃសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

    ការបិទខ្ទប់ភូមិសាស្ត្រមួយចំនួន ដែលមានការឆ្លងធ្ងន់ធ្ងរនេះ មានរយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោង០០៖០០យប់រំលងអធ្រាត្រ​ ចូលថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។​ អំឡុងពេលបិទខ្ទប់ បុគ្គលគ្រប់រូបត្រូវបានហាមឃាត់ការធ្វើដំណើរចេញពីលំនៅឋាន ឬទីតាំងសំណាក់បច្ចុប្បន្ន លើកលែងតែក្នុងករណីចាំបាច់​ដូចមានក្នុងសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ​។ ខាងក្រោមនេះគឺជាទិដ្ឋភាពនៅភូមិទ្រុងមាន់ ដែលត្រូវបានអាជ្ញាធរធ្វើការបិទខ្ទប់មួយរយៈ៖

    Share This Post: