ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា វ៉ាក់សាំងកូវីដ១៩ ចំនួន ៨លានដូសទៀត នឹងមកដល់កម្ពុជាជាបន្ដបន្ទាប់

    BY Khmernote Media April 10, 2021
    សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា វ៉ាក់សាំងកូវីដ១៩ ចំនួន ៨លានដូសទៀត នឹងមកដល់កម្ពុជាជាបន្ដបន្ទាប់

    នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា កម្ពុជានឹងទទួលបានវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ជាបន្ដបន្ទាប់ទៀត សរុបប្រមាណ៨លានដូស ដើម្បីបន្ដចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នាពេលខាងមុខឆាប់ៗនេះ។ ក្នុងឱកាសថ្លែសារទៅកាន់ជនរួមជាតិ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា:

    «នៅថ្ងៃទី១៧ ខែមេសា នឹងមកដល់ចំនួន៥សែនដូស, ខែឧសភា នឹងមកដល់ចំនួន១លាន៥សែនដូស, ខែមិថុនា នឹងមកដល់ចំនួន៣លានដូស, ខែកក្កដា នឹងមកដល់២លានដូស, ខែសីហា នឹងមកដល់១លានដូស ដូច្នេះវ៉ាក់សាំងរបស់យើងអាចបម្រើការចាក់បាន»។

    បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន តាមគម្រោងកម្ពុជាត្រូវការវ៉ាក់សាំងប្រមាណ២០លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋ១០លាននាក់នៅទូទាំងប្រទេស។ ខណៈបច្ចុប្បន្នកំពុងដំណើរការចាក់ មានជាង២លានដូស ក្នុងនោះរួមមាន វ៉ាក់សាំងស៉ីណូហ្វាម, ស៉ីណូវ៉ាក់ និងអាស្ដាហ្សែណេកា៕

     

    Share This Post: