ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញអត្តសញ្ញាណអាជីវករផ្សារអូរឬស្សី២៤នាក់បន្ថែមទៀត ដែលបានឆ្លងកូវីដ១៩
BY Khmernote Media
April 11, 2021
នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ១៥៧នាក់ និងមានករណីជាសះស្បើយថ្មីចំនួន ៧២នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង ១៥៧នាក់នោះ គឺ មាន១នាក់ជាអ្នកដំណើរចូលមកកម្ពុជា និង១៥៦នាក់ទៀត ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ។

យោងតាមលិខិតរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ ទាំង១១៦នាក់នៅក្នុងរាជធានីភ្នំពេញ ក្នុងនោះមានអាជីវករ ដែលលក់ដូរនៅក្នុងផ្សារអូរឬស្សីជាច្រើនកន្លែងចំនួន២៤នាក់ផងដែរ៕
