ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ជូនដំណឹង! មានអ្នកកើតកូវីដ ធ្លាប់ទៅទទួលសេវានៅមន្ទីរពហុព្យាបាល​ និងសម្ភព សំពៅមាស ចន្លោះពេលនេះ, សូមអ្នកធ្លាប់ចេញ-ចូលទីនោះ ដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាព

    BY Khmernote Media April 12, 2021
    ជូនដំណឹង! មានអ្នកកើតកូវីដ ធ្លាប់ទៅទទួលសេវានៅមន្ទីរពហុព្យាបាល​ និងសម្ភព សំពៅមាស ចន្លោះពេលនេះ, សូមអ្នកធ្លាប់ចេញ-ចូលទីនោះ ដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាព

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានប្រើប្រាស់សេវានៅមន្ទីរពហុព្យាបាល​ និងសម្ភព សំពៅមាស​ (Sampeo Meas Polyclinic and Maternity)​ ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ134, ផ្លូវលេខ 143, សង្កាត់បឹងកេងកង៣, ខណ្ឌចំការមន ចាប់ពីថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ ដោយមូលហេតុ មានអ្នក​ជំងឺកូវីដ១៩​ បានទៅទទួលសេវានៅទីតាំងខាងលើនេះ។

    ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ១៩​​ (COVID-19) ដែលមានទីតាំងនៅ៖

    + ​វិទ្យាល័យ​បាក់ទូក​
    + វិទ្យាល័យ​បឹង​ត្របែក​
    + មណ្ឌលសុខភាពចាក់អង្រែក្រោម​
    + មន្ទីរ​ពេទ្យខ្មែរ-សូវៀត​
    + សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន)
    + មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា

    សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។ សូមអរគុណ!

    Share This Post: