ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សូមអ្នកលក់ដូរ និងដើរផ្សារស្ទឹងមានជ័យ (ចាស់) ដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាព ដោយសារមានអ្នកកើតកូវីដធ្លាប់ដើរផ្សារនេះទិញម្ហូបរៀងរាល់ថ្ងៃ

    BY Khmernote Media April 12, 2021
    សូមអ្នកលក់ដូរ និងដើរផ្សារស្ទឹងមានជ័យ (ចាស់) ដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាព ដោយសារមានអ្នកកើតកូវីដធ្លាប់ដើរផ្សារនេះទិញម្ហូបរៀងរាល់ថ្ងៃ

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលបានទៅដើរ​ ផ្សារស្ទឹងមានជ័យ (ចាស់) ទីតាំងស្ថិតនៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ​ ចាប់ពីថ្ងៃទី២៧ ខែមីនា ដល់ថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២១ ដោយមូលហេតុថា មានអ្នក​ជំងឺកូវីដ១៩​ បានទៅដើរផ្សារទិញម្ហូបអាហារ ជារៀងរាល់ថ្ងៃ នៅទីតាំងខាងលើ។

    អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ ណែនាំឲ្យបងប្អូនប្រជាពលរដ្ឋ ដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ​ តាមវិធានសុខាភិបាល រាប់ចាប់ពីថ្ងៃដែលអ្នកបានទៅទីកន្លែងនោះ នៅថ្ងៃ ឬក្រោយថ្ងៃអ្នកជំងឺបានទៅ។

    Share This Post: