ឯកឧត្តម ហ៊ុន ជា ប្រតិកម្មយ៉ាងខ្លាំងចំពោះវិដេអូដែល K01 និយាយប្រមាថក្រសួងព័ត៌មាន ហើយបានបង្ហោះ ថាឲ្យចំៗថា…
កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ កន្លងទៅ ក្រសួងព័ត៌មាន បានធ្វើការសម្រេចលុបចោលអាជ្ញាបណ្ណរបស់លោក ឃឿន សុឡា ម្ចាស់គេហទំព័រ K01 ធីវីអនឡាញ www.k01tvonline.com។ ការលុបចោលអាជ្ញាបណ្ណរបស់លោក K01 នេះដែរ ក្រសួងព័ត៌មានបានលើកហេតុផលថា ម្ចាស់អាជ្ញាបណ្ណបានផ្សព្វផ្សាយព័ត៌មានញុះញង់ មានចេតនា ទុច្ចរិតបង្កចលាចលក្នុងសង្គម ដែលបំពានលើវិជ្ជាជីវៈសារព័ត៌មាន និងកិច្ចសន្យាអាជីវកម្មដែលសាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន។

ក្រោយត្រូវក្រសួងព័ត៌មានលុបអាជ្ញាបណ្ណរួចហើយ លោក K01 បាន live វិដេអូ ដែលនិយាយធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់ក្រសួងព័ត៌មាន ធ្វើឲ្យមហាជនបប្រតិកម្មយ៉ាងខ្លាំង។ មុននេះ ឯកឧត្តម ហ៊ុន ជា បានប្រតិកម្មយ៉ាងខ្លាំង ចំពោះទង្វើរបស់ K01 ហើយលោក បានបញ្ចេញមតិនៅលើបណ្តាញសង្គមហ្វេសប៊ុកថា “បានហើយទៅដេក គុក មួយរយៈសិនទៅ អាអត់កំណើត 😡👎🏻 ☝🏻 ប្រទេសជាតិកំពុងតែជួបបញ្ហា COVID-19 🦠 ផងមកឡប់ឆ្កួត 😡😡😡😡😡😡😡😡”៕
