ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    Top News – អ្នកល្មើសបម្រាមលួចចូលខេត្តព្រៃវែង រកឃើញវិជ្ជមានកូវីដ-១៩ ចំនួន៦នាក់ មកពីភ្នំពេញ៥នាក់ និងកំពង់សោម១នាក់

    BY Khmernote Media April 12, 2021
    Top News – អ្នកល្មើសបម្រាមលួចចូលខេត្តព្រៃវែង រកឃើញវិជ្ជមានកូវីដ-១៩ ចំនួន៦នាក់ មកពីភ្នំពេញ៥នាក់ និងកំពង់សោម១នាក់

    យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តព្រៃវែង យប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា សារបន្ទាន់! អ្នកល្មើសបម្រាមលួចចូលខេត្តព្រៃវែង រកឃើញវិជ្ជមានកូវីដ-១៩ ចំនួន៦នាក់ មកពីភ្នំពេញ៥នាក់ និងកំពង់សោម១នាក់។ ឯកឧត្តម ជា សុមេធី អភិបាលខេត្ត បានបញ្ជាឲ្យចាត់វិធានការក្ដៅ រឹតបន្ដឹងការឆ្លងកាត់ និងធ្វេីចត្តាឡីស័កឲ្យបានត្រឹមត្រូវ ដោយគ្មានការយោគយល់ជាដាច់ខាត។

    1. សឹង ម៉ារី ភេទស្រី អាយុ7ខែ រស់នៅភូមិស្វាយពក ឃុំស្ពឺក ស្រុកបាភ្នំ កំពុងចត្តាឡីស័កនៅសាលាបថមសិក្សានាគរង្សី មកពីភ្នំពេញថ្ងៃទី 9/4/2021 ។
    2. សឹង វិច្ចរ៉ា ភេទប្រុស អាយុ21ឆ្នាំ រស់នៅភូមិស្វាយពក ឃុំស្ពឺក ស្រុកបាភ្នំ កំពុងចត្តាឡីស័កនៅសាលាបថមសិក្សានាគរង្សី មកពីភ្នំពេញថ្ងៃទី 9/4/2021។
    3. ខ្មៅ ឆៃ ភេទប្រុស អាយុ27ឆ្នាំ រស់នៅភូមិទីតាងើយ ឃុំរោងដំរី ស្រុក បាភ្នំ កំពុងចត្តាឡីស័កនៅសាលាបថមសិក្សានាគរង្សី គាត់មកពីភ្នំពេញថ្ងៃទី 8/4/2021 ។
    4. អ៊ុន យ៉ុន ភេទប្រុស អាយុ62ឆ្នាំ រស់នៅភូមិព្រៃប្រង់ ឃុំស្ពឺខ ស្រុកបាភ្នំ កំពុងចត្តាឡីស័កនៅអនុវិទ្យាល័យ បាខៅ គាត់មកពីភ្នំពេញ ថ្ងៃទី 8/4/2021 ។
    5. យុត សុត ភេទប្រុស អាយុ42ឆ្នាំ រស់នៅភូមិមេសាង ឃុំព្រៃរំដេង ស្រុក មេសាង កំពុងចត្តាឡីស័កនៅ អនុវិទ្យាល័យ មេសាង គាត់មកពីភ្នំពេញ ថ្ងៃទី 10/4/2021 ។
    6. ប៊ុន បុរី ភេទ ប្រុស អាយុ 20ឆ្នាំ រស់នៅភូមិកណ្តាល ឃុំឈើកាច់ ស្រុក បាភ្នំ កំពុងចត្តាឡីស័កនៅសាលាបថមសិក្សា ឃ្លាំង គាត់មកពីកំពង់សោម ថ្ងៃទី 5/4/2021 ។

    Share This Post: