ក្រសួងការបរទេស ប្រកាសពីការចាក់វ៉ាក់សាំងកូវីដ១៩ ជូនបុគ្គលិក និងក្រុមគ្រួសារ នៅមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៨ ខែមេសា
រាជធានីភ្នំពេញ៖ តាមការចុះផ្សាយរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអង្គរជាតិ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនបុគ្គលិកបរទេស និងក្រុមគ្រួសារ ព្រមទាំងបុគ្គលិកខ្មែររបស់អង្គការមិនមែនរដ្ឋាភិបាលបរទេសនៅកម្ពុជានៅមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក(អាសយដ្ឋានលេខ ៣១A វិថីបារាំង (47) សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ) ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ តាមពេលវេលាដូចមានឧបសម្ព័ន្ធជូនភ្ជាប់។

អាស្រ័យហេតុនេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមស្នើរអង្គការដែលមានឈ្មោះនៅក្នុងឧបសម្ព័ន្ធ មកទទួលការចាក់វ៉ាក់សាំងតាមពេលវេលាកំណត់។ ជនបរទេសត្រូវភ្ជាប់មកជាមួយនូវលិខិតឆ្លងដែន ប័ណ្ណសម្គាល់ខ្លួន ដែលចេញដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងអាសយដ្ឋានពិតប្រាកដនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ចំពោះជនជាតិខ្មែរ ត្រូវភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ និងប័ណ្ណសម្គាល់បុគ្គលិកដែលចេញដោយអង្គការសាមី។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងជម្រាបជូនអំពីពេលវេលាធ្វើការចាក់វ៉ាក់សាំងជាបន្តបន្ទាប់ទៀតនៅពេលក្រោយ ដល់បុគ្គលិកបរទេស ព្រមទាំងគ្រួសារ និងបុគ្គលិកខ្មែររបស់អង្គការមិនមែនរដ្ឋាភិបាលបរទេស បន្ទាប់ពីទទួលបានការជូនដំណឹងពីករសួងសុខាភិបាល ៕


ប្រភព៖ Ministry of Foreign Affairs and International Cooperation – Cambodia