ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តកណ្ដាល សម្រេចផ្អាកដំណើរការផ្សារគគីរ ជាបណ្ដោះអាសន្ន ក្រោយរកឃើញមានអាជីវករនៅទីនោះមានជំងឺកូវីដ-១៩

    BY Khmernote Media April 13, 2021
    រដ្ឋបាលខេត្តកណ្ដាល សម្រេចផ្អាកដំណើរការផ្សារគគីរ ជាបណ្ដោះអាសន្ន ក្រោយរកឃើញមានអាជីវករនៅទីនោះមានជំងឺកូវីដ-១៩

    ខេត្តកណ្ដាល៖ យោងតាមសាលិខិតរបស់ រដ្ឋបាលខេត្តកណ្ដាល បានចេញសេចក្ដីជូនដំណឹង ស្ដីពីការផ្អាកដំណើរការជាបណ្ដោះអាសន្នផ្សារគគីរ ស្រុកកៀនស្វាយ ដែលស្ថិតនៅភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ដោយក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានបងប្អូនអាជីវករមួយចំនួនបានឆ្លងវីរុសកូវីដ-១៩ ក្នុង”ព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ” ដែលស្ថានភាពនេះ អាចរីករាលដាលជាបន្តបន្ទាប់គួរឲ្យព្រួយបារម្ភ និងចាំបាច់ត្រូវមានវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ជាបន្ទាន់ ។

    រដ្ឋបាលខេត្តកណ្ដាល សូមផ្អាកដំណើរការជាបណ្ដោះអាសន្នផ្សារគគីរ ស្រុកកៀនស្វាយ ចាប់ពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ រហូតដល់មានការជូនដំណឹងថ្មី ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលវីរុសកូវីដ-១៩ ទៅដល់បងប្អូនប្រជាពលរដ្ឋអាជីករ ដទៃទៀត ក៏ដូចប្រជាពលរដ្ឋដែលចេញចូលផ្សារនេះ។

    ជាពិសេសរដ្ឋបាលខេត្តកណ្ដាល ធានារ៉ាប់រងលើការងារសន្ដិសុខ និងសុវត្ថិភាពចំពោះសម្ភារ និងឥវ៉ាន់គ្រប់ប្រភេទរបស់បងប្អូនអាជីវករ ដែលបានរក្សាទុកក្នុងតូបនីមួយៗមិនឲ្យមានការបាត់បង់និងមិនតម្រូវឲ្យមានការបង់ថ្លៃសេវាឲ្យភាគីពាក់ព័ន្ធណាមួយឡើយ។ ដោយឡែកចំពោះផលិតផលអាចខូចគុណភាព ដូចជា៖ បន្លែ ផ្លែឈើ ត្រី សាច់ ស៊ុត ។ល។ សូមបងប្អូនអាជីវករមេត្តាទំនាក់ទំនងជាមួយគណៈកម្មការផ្សារ ដើម្បីយកទៅរក្សាទុកដោយខ្លួនឯង ចៀសវាងការខូចខាតជាយថាហេតុ ៕

    ប្រភព៖ រដ្ឋបាលខេត្តកណ្ដាល

    Share This Post: