បច្ចេកវិទ្យា

មកដល់ថ្មី! ស្មាតហ្វូនស៊េរីថ្មីសាកម្តងលេង3ថ្ងៃ Huawei Y6p តម្លៃត្រឹមតែ $139 ថែមជូនកែវទឹកម៉ាកហួវៃភ្លាមៗ

BY
Liny Chan
April 13, 2021

ក្រុមហ៊ុនហួវៃដាក់លក់ស្តុកថ្មី Huawei Y6p សាកម្តងលេង3ថ្ងៃ កាមេរ៉ា AI 3គ្រាប់ ក្នុងតម្លៃពិសេសបំផុតត្រឹមតែ $139 ថែមជូន កែវទឹកម៉ាកហួវៃភ្លាមៗ។ រាល់ការជាវ ស្មាតហ្វូន Huawei Y6p ចាប់ពីថ្ងៃនេះ នឹងទទួលបានកាដូពិសេសគឺ កែវទឹកម៉ាកហួវៃចំនួនមួយភ្លាមៗ សូមប្រញាប់រួសរាន់ឡើងចំនួនមានកំណត់។

ស្មាតហ្វូនស៊េរីថ្មី Huawei Y6p ត្រូវបានរចនារូបរាងល្អឯក មើលទៅទាក់ទាញនឹងមានភាពស៊ីវិល័យជាមួយនឹងពណ៌ថ្មីស្អាតប្លែក គឺ ពណ៌ស្វាយស្រកានាគ ពណ៌ស្លាបកំភេម និងពណ៌ខ្មៅរលោង បង្កើននូវភាពជឿជាក់និងទំនុកចិត្តនៅពេលចាប់កាន់ប្រើម្តងៗ។ Huawei Y6p មានថាមពលថ្មធំមហិមាទំហំ 5000mAh សាកម្តងលេង3ថ្ងៃ ជាពិសេសសាកម្តងអាចលេង ហ្វេសប៊ុក IG TikTok ហ្គេមអនឡាញ មើល YouTube ម៉ាឆ្ងាញ់ដាច់យប់ក៏មិនភ័យអស់ថ្ម។ ជាពិសេសវាបំពាក់នូវមុខងារថ្មី Reverse Charging Technology អាចសាកថ្មទៅទូរស័ព្ទផ្សេងទៀតតាមឌុយ OTG និងអាចផ្ទេរទិន្នន័យ រូបភាពឯសារ ក្នុងពេលតែមួយ (បង្ហាញនូវសកម្មភាពសាកថ្មឆ្លងទូរស័ព្ទហើយនឹងការចែករំលែកឯកសារវីដេអូ និងរូបភាព)។

Huawei Y6p បំពាក់នូវកាមេរ៉ាក្រោយ AI 3គ្រាប់ Huawei Y6p ដែលតំរៀបគ្នាជាជួរបញ្ឈរវិញម្តង! កាមេរ៉ាមេទំហំ 13MP ភ្ជាប់បច្ចេកវិទ្យា AI សម្រាប់ថតរូបប្លង់ទូទៅច្បាស់ស្អាតមិនសលើស អាចសម្គាល់មនុស្ស រុក្ខជាតិសត្វបានយ៉ាងល្អជាមួយនឹងបញ្ញាសិប្បនិម្មិត។ កាមេរ៉ាទី2 ទំហំ 5MP បញ្ញាសិប្បនិម្មិតឆ្លាតវៃ AI សម្រាប់ថតរូបបែបប្លង់ទូលាយ អាចថតរូបមនុស្សឃើញជើងស្រឡូនៗ ខ្ពស់ស្អាត ថតទេសភាពកាន់តែទូលាយពេញភ្នែក និងកាមេរ៉ាទី3 ទំហំ 2MP ភ្ជាប់បច្ចេកវិទ្យា AI បញ្ញាសិប្បនិម្មិតឆ្លាតវៃ អាចថតរូបបែបព្រាលផ្ទៃខាងក្រោយបានយ៉ាងស្អាត និងដាច់ល្អ។ ចំណែកឯកមេរ៉ាមុខទំហំ 8MP (f/2.0) ភ្ជាប់បច្ចេកវិទ្យា AI Beauty Mode អាចកែប្រែចាំចិត្តចង់ ធ្វើឲ្យរូបថតស៊ែលហ្វីរបស់អ្នកកាន់តែស្អាត និងលេចធ្លោ និងមិនសក្បោះ ធានាថាពេញចិត្តគ្រប់ប៉ុស្តិ៍តែម្តង។

Huawei Y6p បំពាក់អេក្រង់ 6.3” មានកម្រិតបង្ហាញ 1600×720 HD+ ភ្ជាប់បច្ចេកវិទ្យាការពារភ្នែកដែលទទួលស្គាល់ដោយស្ថាប័ន TUV របស់ប្រទេសអាល្លឺម៉ង់ មាន រ៉េម 4G និងអង្គផ្ទុកទិន្នន័យ 64GB ប្រតិបត្តិការដោយបន្ទះឈីប Mediatek MT6762R (12nm) EMUI 10.1 (Andriod 10) បំពាក់នូវបច្ចេកវិទ្យា Huawei Super Sound ធ្វើឲ្យសម្លេង ការស្តាប់តន្ត្រី លេងហ្គេម និង ខ្សែភាពយន្ត លឺខ្លាំងពិរោះរណ្តំចិត្ត ជាពិសេសពេលស្តាប់វិទ្យុ FM ពុំចាំបាច់ត្រូវការប្រើកាស ទោះបីស្ថិតនៅក្នុងស្ថានភាពអ៊ូអរឬក៏មនុស្សច្រើនក៏ដោយ។
មាន Huawei Y6p ក្នុងដៃ ចង់ប្រើប្រាស់កម្មវីធីអ្វីក៏បាន ងាយស្រួលទាញយកកម្មវិធីល្បីៗរហ័សទាន់ចិត្តពី ហួវៃ អេបហ្គាល់ឡឺរី (Huawei AppGallery) និង ផេតថលសឺច (Petal Search)។ កាន់តែពិសេសមាន ផេតថល ម៉េប (Petal Maps) ងាយស្រួលកំណត់ទិសដៅធ្វើដំណើរលឿនរហ័សទាន់ចិត្ត ហើយឆាប់ៗនេះបងៗក៏នឹងអាចភ្លក់បទពិសោធន៍ថ្មីគឺ ហួវៃដុក (Huawei Docs) Power Point, World, Excel -ល- ។

សរុបមកប្រសិនបើចង់ឡើងស៊េរីទូរស័ព្ទ ពណ៌ស្អាតបែប Fashion អាចពិចារណា Huawei Y6p ព្រោះថ្មកាន់បានយូរ ប្រើបានបីថ្ងៃ កាមេរ៉ាថតរូបស្អាត តម្លៃសមរម្យត្រឹមតែ $139 ហើយរាល់ការជាវឥឡូវនេះនឹងទទួលបានកាដូបន្ថែមពិសេសកែវទឹកម៉ាកហួវៃដ៏ស្រស់ស្អាតចំនួន1 ភ្លាមៗ។

Share This Post: