សិល្បៈ

ទស្សនាសម្រស់ កញ្ញាសាន្ត កុសុម្ភៈ តំណាងឱ្យទេពធីតា«មណ្ឌាទេវី» ជាបុត្រីទី៤របស់កបិលមហាព្រហ្ម យាងចុះមកកាន់ដំណែងជំនួយឱ្យទេពធីតាឆ្នាំចាស់កាលពីព្រឹកមិញ

BY
Khmernote Media
April 14, 2021

កាលពីពេលថ្មីនេះៗ កម្មវិធីប្រកួតជ្រើសរើស «ធីតាឯកសង្រ្កាន្ត» រដូវកាលទី២ ដែលរៀបចំឡើងដោយ Fun Entertainment សហការជាមួយ ទូរទស្សន៍ជាតិកម្ពុជា (ទទក) បានរកឃើញម្ចាស់មកុដហើយក្រោយពីធ្វើការជម្រុះជាច្រើនសប្តាហ៍មក។ កញ្ញា សាន្ត កុសុម្ភៈ ជាអ្នកតំណាងឱ្យទេពធីតា«មណ្ឌាទេវី» ជាបុត្រីទី៤របស់កបិលមហាព្រហ្ម ដែលត្រូវយាងចុះមកកាន់ដំណែងជំនួយឱ្យទេពធីតាឆ្នាំចាស់(ឆ្នាំ២០២០) នៅវេលាម៉ោង៤ទៀបភ្លឺ នាថ្ងៃទី១៤មេសា នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ និងគ.ស ២០២១។

ហើយធីតាឯកដែលជាប់បេក្ខភាពជ័យលាភីទាំងប្រាំពីររូបក្នុងកម្មវិធីធីតាឯកសង្រ្កាន្តរដូវកាលទី២កន្លងទៅនេះ បេក្ខនារីទាំង៧រូបនឹងតែងជាតួអង្គតំណាងទេពធីតាមហាសង្ក្រាន្តទាំង៧អង្គ ដែលជាបុត្រីនៃកបិលមហាព្រហ្ម នាថ្ងៃមហាសង្រ្កាន្ត។ ខាងក្រោមនេះជារូបសម្រស់របស់កញ្ញា សាន្ត កុសុម្ភៈ ជាអ្នកតំណាងឱ្យទេពធីតា«មណ្ឌាទេវី»៕

រូបភាព៖ Fun Entertainment ,  ធីតាឯកសង្រ្កាន្ត , ហ្វេសបុក កញ្ញា សាន្ត កុសុម្ភៈ

 

 

 

Share This Post: