ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឆេះឃាំ្លងស្តុកគ្រឿងបន្លាស់ទូរស័ព្ទទាំងព្រឹក ក្នុងខណ្ឌ៧មករា ខូចខាតសរុបជាទឹកប្រាក់អស់ប្រហែល ២០​ ម៉ឺនដុល្លារអាមេរិក

    BY Khmernote Media April 15, 2021
    ឆេះឃាំ្លងស្តុកគ្រឿងបន្លាស់ទូរស័ព្ទទាំងព្រឹក ក្នុងខណ្ឌ៧មករា ខូចខាតសរុបជាទឹកប្រាក់អស់ប្រហែល ២០​ ម៉ឺនដុល្លារអាមេរិក

    រាជធានីភ្នំពេញ​៖ យោងតាមការបញ្ជាក់ពី នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅវេលាម៉ោង ០៦ និង០០​ នាទីព្រឹក ថៃ្ងព្រហស្បតិ៍៤ កើតខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមេសា​ ឆ្នាំ២០២១ មានករណីអគ្គីភ័យមួយកន្លែងបានកើតឡើងដែលស្ថិតនៅឃ្លាំងលេខ១៩ ផ្លូវលេខ​ ១៩៦ស្ទួន ភូមិ៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ​ ។

    +​ ឈ្មោះ ៖ លឹម ស៊ុយគួង ភេទ​ ប្រុស អាយុ​ ៣៦​ ឆាំ្ន ។
    -​ មុខរបរ ៖ អាជីវករលក់គ្រឿងបន្លាស់ទូរស័ព្ទ ។
    +​ មូលហេតុ ៖ បណ្តាលមក​ពី​ឆ្លង់ចរន្តអគិ្គសនី ។
    +​ ប្រភេទសំណង់ ៖ ថ្មបេតុងប្រក់សង័្កសីទំហំ ១០​ ម៉ែត្រx ២៥​ ម៉ែត្រ​ ។
    – ខូចខាតសំភារៈ ៖​ ឆេះឃាំ្លងស្តុកគ្រឿងបន្លាស់ទូរស័ព្ទ ទំហំ​ ១២ម៉ែត្រ x ២៥ម៉ែត្រ និងឆេះគ្រឿងអេឡិចត្រូនិចចំនួន​ ០១​ ឃ្លាំង សរុបជាទឹកប្រាក់អស់ប្រហែល ២០​ ម៉ឺនដុល្លារអាមេរិក នឹងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ​ ។
    -​ ស្លាប់​មនុស្ស​ ៖ គ្មាន​ ។
    -​ របួស​មនុស្ស​ ៖ គា្មន​ ។
    -​ រថយន្តការិយា​ល័យ​​អគ្គិភ័យ​ :៖ ចំនួន​ ១៦ គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន​ ២០​ ឡាន​ស្មេីនឹង ១០០​ ម៉ែត្រគូប ។
    -​ រថយន្តជំនួយអន្តរាគមន៍ពន្លត់មានដូចខាងក្រោម:
    -​ រថយន្តOCICជ្រោយចងា្វយចំនួន ០៧​ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៣​ ឡានសើ្មនឹង ២០​ ម៉ែត្រគូប​ ។
    -​ រថយន្តOCICកោះពេជ្រចំនួន​ ០៣​ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៣​ ឡានសើ្មនឹង​ ២០ ម៉ែត្រគូប​ ។
    -​ រថយន្តផ្សារទំនើបអូឡាំព្យាចំនួន ០៣​ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២០​ ឡាន សើ្មនឹង ២០​ ម៉ែត្រគូប​ ។
    -​ រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន​ ០១​ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២​ ឡានសើ្មនឹង​ ២ ម៉ែត្រគូប​ ។
    -​ ពន្លត់ចប់​ ៖​ នៅម៉ោង​ ០៨:០០​ នាទីព្រឹក នាថ្ងៃ.ខែ.ឆ្នាំដដែល​ ។

    Share This Post: