ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ទិដ្ឋភាពនៅតាមផ្សារបន្លែ ម្ហូប នានាក្នុងថ្ងៃទី១ នៃការបិទខ្ទប់រាជធានីភ្នំពេញ

    BY Khmernote Media April 15, 2021
    ទិដ្ឋភាពនៅតាមផ្សារបន្លែ ម្ហូប នានាក្នុងថ្ងៃទី១ នៃការបិទខ្ទប់រាជធានីភ្នំពេញ

    យោងតាមបទសេចក្តីសម្រេចថ្មីរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាអោយធ្វើការបិទខ្ទប់ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល រយៈពេល២សប្តាហ៍ចាប់ពីម៉ោង ០ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះតទៅ ដើម្បីគ្រប់គ្រងស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩ ។

    ក្នុងនោះដែរគេសង្កេតឃើញថាសមត្ថកិច្ចនិងអាជ្ញាធរពាក់ព័ន្ធបានចុះបិទចរាចរណ៍នៅតាមមហាវិថីធំៗ ដើម្បីធានាបានការអនុវត្តសេចក្តីសម្រេចថ្មីរបស់រាជរដ្ឋាភិបាលមានប្រសិទ្ធភាព។ ទោះជាយ៉ាងណាក្តី ចំពោះការផ្គត់ផ្គង់ទំនិញដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃ ផ្សារបោះដុំ ផ្សារលក់គ្រឿងឧបភោគបរិភោគដែលមានសណ្តាប់ធ្នាប់មិនត្រូវបានហាមឃាត់នោះទេ។ ហើយទិដ្ឋភាពនៅតាមផ្សារលក់បន្លែ និងម្ហូបនានា នៅព្រឹកនេះនៅបន្តលក់ដូរធម្មតា ខណៈដែលមានមនុស្សតិចបំផុតដែលបានចូលទៅទិញម្ហូប បន្លែផ្សេងៗ៕

    Share This Post: