ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បុគ្គលិកម្នាក់នៅហាងនំបុ័ង អាស៊ី-អឺរ៉ុប​ មានវិជ្ជមានកូវីដ៩ និងបានប៉ះពាល់ផ្ទាល់​ ជាមួយអ្នកធ្វើការ ១៣នាក់ទៀត, សូមអ្នកពាក់ព័ន្ធដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាព

    BY Khmernote Media April 16, 2021
    បុគ្គលិកម្នាក់នៅហាងនំបុ័ង អាស៊ី-អឺរ៉ុប​ មានវិជ្ជមានកូវីដ៩ និងបានប៉ះពាល់ផ្ទាល់​ ជាមួយអ្នកធ្វើការ ១៣នាក់ទៀត, សូមអ្នកពាក់ព័ន្ធដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាព

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅ ឬមានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការនៅហាងនំប័ុង អាស៊ី-អឺរ៉ុប​ (Asia Europe Bakery) ដែលមានទីតាំងស្ថិតនៅលើផ្លូវ ៣១០ ​កែងផ្លូវលេខ ១១៣ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០២១។

    ដោយមូលហេតុមាន អ្នកជំងឺកូវីដ១៩ ជាអ្នកធ្វើការនៅទីតាំងខាងលើនេះ និងបានប៉ះពាល់ផ្ទាល់​ ជាមួយអ្នកធ្វើការនៅទីនោះចំនួន ១៣នាក់។ សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។ សូមអរគុណ!

    Share This Post: