ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាជ្ញាធរខេត្តកណ្តាល យកកីឡដ្ឋានក្រុងតាខ្មៅ ធ្វើជាកន្លែងឲ្យអាជីវករលក់ដូរម្ហូបអាហារបណ្តោះអាសន្ន ដោយមិនគិតថ្លៃជួល ឬភាស៊ីឡើយ

    BY Khmernote Media April 17, 2021
    អាជ្ញាធរខេត្តកណ្តាល យកកីឡដ្ឋានក្រុងតាខ្មៅ ធ្វើជាកន្លែងឲ្យអាជីវករលក់ដូរម្ហូបអាហារបណ្តោះអាសន្ន ដោយមិនគិតថ្លៃជួល ឬភាស៊ីឡើយ

    ខេត្តកណ្តា៖ នារសៀលថ្ងៃសៅរ៍ ៦កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលរងនៃគណៈអភិបាលខេត្តកណ្តាល បានចុះត្រួតពិនិត្យស្ថានភាព អាជីវករលក់ដូរ បន្លែ ត្រី សាច់ នៅទីតាំង ស្តង់លក់ដូរបណ្តោះអាសន្ន ស្ថិតនៅក្នុងកីឡដ្ឋានក្រុងតាខ្មៅ ។

    ផ្សារតាខ្មៅចាស់ និងផ្សារតាខ្មៅថ្មី ត្រូវបានបិទរយៈពេល១៤ ថ្ងៃ ដោយសារភាពចង្អៀតណែន និងដើម្បីរក្សាគម្លាតជូន បងប្អូន រវាងអ្នកលក់ និងអ្នកទិញ កន្លែងលក់ដូរនៅទីនេះ មិនត្រូវបានគិតថ្លៃជួល ឬភាស៊ីទេ ហើយសូមអាជីវករ និងប្រជាពលរដ្ឋដែលទាំងអស់ដែលមកទីនេះ ត្រូវចូលគោរពអនុវត្តវិធានអនាម័យរបស់ក្រសួងសុខាភិបាល ឱបានម៉ឺងម៉ាត់ ជាពិសេសវិធានការ ៣ការពារ ៣កុំ របស់សម្តេចតេជោ ហើយអាជីវករមិនត្រូវឆ្លៀតឱកាសលក់តម្លើងថ្លៃ ជាដាច់ខាត៕

    Share This Post: