ព័ត៌មានជាតិ

ឯកឧត្តម ឃួង ស្រេង ព្រមានថា បើនៅតែបន្តធ្វើដំណើរក្នុងរាជធានីភ្នំពេញ ខណៈអាជ្ញាធរកំពុងរឹតបន្តឹងសេចក្តីសម្រេច អាជ្ញាធរនឹងអនុវត្តវិធានការច្បាប់មិនមានការយោគយល់ឡើយ

BY
Khmernote Media
April 17, 2021

យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា បានឲ្យដឹងថា ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ១៧ ខែមេសានេះ បាន ចុះទៅពិនិត្យនិងបញ្ជាផ្ទាល់ដល់ទីតាំងបិទខ្ទប់ នៅស្ពានក្បាលថ្នល់ ស្របពេលដែលទីតាំងនេះមានការកកស្ទះចរាចរណ៍ដោយប្រជាពលរដ្ឋបានធ្វើដំណើរ ដែលជាហានិភ័យនៃការឆ្លងីករាលដាលជម្ងឺកូវីដ-១៩ ។

ឯកឧត្តម បញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋទាំងអស់ បើនៅតែបន្តធ្វើដំណើរនៅក្នុងរាជធានីភ្នំពេញ ខណៈដែលអាជ្ញាធរ កំពុងតែរឹតបន្តឹងសេចក្តីសម្រេចបិទរាជធានីភ្នំពេញនេះ អាជ្ញាធររាជធានីភ្នំពេញនឹងអនុវត្តវិធានការច្បាប់ ដោយមិនមានការយោគយល់ឡើយ៕

Share This Post: