ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបិទផ្សារដើមគ និងផ្សារបន្លែជុំវិញនោះ រយៈពេល១៤ថ្ងៃ ក្រោយមានអាជីវករ និងសន្តិសុខផ្សារប្រមាណ១០០នាក់បានឆ្លងកូវីដ១៩

BY
Khmernote Media
April 18, 2021

យោងតាមការបញ្ជាក់ពីរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា អាស្រ័យដោយស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានបងប្អូនអាជីវករ និងកម្លាំងសន្តិសុខផ្សារដើមគ ចំនួនប្រមាណ ១០០នាក់ បានឆ្លងវីរុសកូវីដ១៩ ក្នុង ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ២០២១ ដែលស្ថានភាពនេះ បានឆ្លងរាលដាលយ៉ាងឆាប់រហ័ស គួរឲ្យព្រួយបារម្ភ និងចាំបាច់ត្រូវមានវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ជាបន្ទាន់។

រដ្ឋបាលរាជធានីភ្នំពេញ សូមផ្អាកដំណើរការបណ្តោះអាសន្នមូលដ្ឋានផ្សារដើមគ និងផ្សារបន្លែស្ថិតនៅជុំវិញតំបន់ប្រជុំជនផ្សារដើមគរ ក្នុងខណ្ឌទួលគោក និងខណ្ឌបឹងកេងកង រយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៨ ខែមេសា ដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលវីរុសកូវីដ១៩ ទៅដល់បងប្អូនអាជីវករ អតិថិជន ក៏ដូចជាប្រជាពលរដ្ឋដែលចេញ-ចូលផ្សារនេះ៕

Share This Post: