ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខណ្ឌចំការមន សម្រេចផ្អាកបណ្ដោះអាសន្ននៅផ្សារបឹងត្របែកផ្លាហ្សា រយៈពេល ១៤ថ្ងៃ ក្រោយរកឃើញមានអាជីវករ និងសន្តិសុខ បានឆ្លងកូវីដ-១៩

    BY Khmernote Media April 19, 2021
    រដ្ឋបាលខណ្ឌចំការមន សម្រេចផ្អាកបណ្ដោះអាសន្ននៅផ្សារបឹងត្របែកផ្លាហ្សា រយៈពេល ១៤ថ្ងៃ ក្រោយរកឃើញមានអាជីវករ និងសន្តិសុខ បានឆ្លងកូវីដ-១៩

    រាជធានីភ្នំពេញ៖ តាមការចុះផ្សាយរបស់ អាជ្ញាធរខណ្ឌចំការមន បានចេញសេចក្ដីជូនដំណឹង ស្ដីពីការផ្អាកដំណើរការជាបណ្ដោះអាសន្នផ្សារបឹងត្របែកផ្លាហ្សា រយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៩ ខែមេសា ដល់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩ ទៅដល់បងប្អូនអាជីវករ អតិថិជន ក៏ដូចជាប្រជាពលរដ្ឋដែលចេញ-ចូលផ្សារនេះ។

    ទន្ទឹមនឹងនេះ រដ្ឋបាលខណ្ឌចំការមន សូមអំពាវនាវដល់ប្រជាពលរដ្ឋ សន្តិសុខ បុគ្គលិក-កម្មករបម្រើការងារក្នុងផ្សារ និងក្រុមគ្រួសារអាជីវករពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋដែលបានចេញ-ចូលផ្សារនេះ គិតចាប់ពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១មក ដែលមិនទាន់បានអញ្ជើញមកយកសំណាក ត្រូវរួសរាន់ទៅយកសំណាកតេស្តរកមេរោគកូវីដ-១៩ ជាបន្ទាន់ នៅក្នុងបរិវេណវិទ្យាល័យបឹងត្របែក ព្រមទាំងត្រូវអនុវត្តវិធានការចត្តាឡីស័កស្របតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យត្រឹមត្រូវបំផុត ៕

    ប្រភព៖ រដ្ឋបាលខណ្ឌចំការមន

    Share This Post: