ព័ត៌មានជាតិ

អ្នកចង់ទៅមន្ទីរពេទ្យ ឬទៅឱសថស្ថាន ដោយមូលហេតុសុខភាពបន្ទាន់ ត្រូវប្រើប្រាស់ឯកសារទាំងនេះ

BY
srey nuch
April 19, 2021

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនថា ការធ្វើដំណើរទៅមន្ទីរពេទ្យ កន្លែងព្យាបាល ឬឱសថស្ថានដោយមូលហេតុសុខភាពបន្ទាន់ ក្នុងភូមិសាស្ត្រដែលបិទខ្ទប់ ត្រូវបានអនុញ្ញាត ដោយទ្បែកការធ្វើដំណើរចេញ-ចូលតំបន់បិទខ្ទប់ ដោយមូលហេតុសុខភាពបន្ទាន់ ត្រូវសុំការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច និងមិនត្រូវធ្វើដំណើរលើសពី ៤នាក់ នោះទេ។

លោកអ្នកត្រូវមានភ្ជាប់នូវឯកសារដូចតទៅ ៖
ក.ឯកសារបញ្ជាក់អត្តសញ្ញាណបុគ្គល (អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លិខិតឆ្លងដែន សៀវភៅគ្រួសារ ឬសំបុត្រកំណើត)
ខ.លិខិតបញ្ជាក់ ឬលិខិតណាត់ជួប ដែលចេញដោយមន្ទីរពេទ្យ ឬកន្លែងព្យាបាលនោះ ប្រសិនបើមាន។

សូមប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល រួមមានការពាក់ម៉ាស ការធ្វើអនាម័យដើម្បីសម្លាប់មេរោគ វាស់កម្តៅ និងរក្សាគម្លាតសុវត្ថិភាព ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ក្នុងករណីខាងលើនេះដែរ ប្រសិនបើបងមានឯកសារបញ្ជាក់គ្រប់គ្រាន់ និងត្រឹមត្រូវហើយ ប៉ុន្តែមិនអាចធ្វើដំណើរបាន សូមបញ្ជាក់ឱ្យបានច្បាស់លាស់នូវទីតាំង និងលេខទូរស័ព្ទទំនាក់ទំនង ដើម្បីក្រុមការងារសម្របសម្រួលដោះស្រាយជូន៕ សូមអរគុណ!

Share This Post: