ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ជូនដំណឹង! អ្នកកើតជំងឺកូវីដ-១៩ បានទៅចាក់វ៉ាក់សាំងនៅក្រសួង​ការងារ និង​បណ្តុះ​បណ្តាល វិជ្ជាជីវៈ អ្នកដែលធ្លាប់បានទៅទីនោះ សូមប្រញាប់ទៅធ្វើតេស្តរកមេរោគ

    BY Khmernote Media April 19, 2021
    ជូនដំណឹង! អ្នកកើតជំងឺកូវីដ-១៩ បានទៅចាក់វ៉ាក់សាំងនៅក្រសួង​ការងារ និង​បណ្តុះ​បណ្តាល វិជ្ជាជីវៈ អ្នកដែលធ្លាប់បានទៅទីនោះ សូមប្រញាប់ទៅធ្វើតេស្តរកមេរោគ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានចេញសេចក្ដីជូនដំណឹង សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ​ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅកាន់ ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល វិជ្ជាជីវៈ ដែលមានទីតាំងស្ថិតនៅគារលេខ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ ដោយមូលហេតុ៖ អ្នកជំងឺកូវីដ១៩ បានទៅចាក់វ៉ាក់សាំង នៅទីតាំងខាងលើនេះ។

    ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគកូវីដ១៩​​ (COVID-19) ដែលមានទីតាំងដូចខាងក្រោម៖

    📌​វិទ្យាល័យ​បាក់ទូក​
    📌វិទ្យាល័យ​បឹង​ត្របែក​
    📌មណ្ឌលសុខភាពចាក់អង្រែក្រោម​
    📌មន្ទីរ​ពេទ្យខ្មែរ-សូវៀត​
    📌សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន)
    📌វិហារព្រះយ៉េស៊ូ ច្រមុះជ្រូកស្ទឹងមានជ័យ
    📌 ផ្លូវ ឌួងងៀប ជិតរោងចក្រ ឌីនហាន
    📌​ ដីឡូត៍ ខាងក្រោយផ្សារឯករាជ្យ៣
    📌​ មណ្ឌលថែទាំជីវិត (ទីតាំងចាក់សំរាមចាស់ ស្ទឹងមានជ័យ)

    សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។ សូមអរគុណ!

    ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩

    Share This Post: