ព័ត៌មានជាតិ

ជូនដំណឹង! អ្នកជំងឺកូវីដ១៩ បានទៅចាក់វ៉ាក់សាំងនៅសាលាបឋមសិក្សា សន្ធរម៉ុក អ្នកដែលធ្លាប់បានទៅទីនោះ សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាព

BY
srey nuch
April 19, 2021

រាជធានីភ្នំពេញ៖ តាមការចុះផ្សាយរបស់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានចេញសេចក្ដីជូនដំណឹង សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ​ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅកាន់ សាលាបឋមសិក្សា សន្ធរម៉ុក ដែលមានទីតាំងស្ថិតផ្លូវម៉ៅសេទុង សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ ដោយមូលហេតុ៖ អ្នកជំងឺកូវីដ១៩ បានទៅចាក់វ៉ាក់សាំង នៅទីតាំងខាងលើនេះ។

ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគកូវីដ១៩​​ (COVID-19) ដែលមានទីតាំងដូចខាងក្រោម៖

📌​វិទ្យាល័យ​បាក់ទូក​
📌វិទ្យាល័យ​បឹង​ត្របែក​
📌មណ្ឌលសុខភាពចាក់អង្រែក្រោម​
📌មន្ទីរ​ពេទ្យខ្មែរ-សូវៀត​
📌សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន)
📌វិហារព្រះយ៉េស៊ូ ច្រមុះជ្រូកស្ទឹងមានជ័យ
📌 ផ្លូវ ឌួងងៀប ជិតរោងចក្រ ឌីនហាន
📌​ ដីឡូត៍ ខាងក្រោយផ្សារឯករាជ្យ៣
📌​ មណ្ឌលថែទាំជីវិត (ទីតាំងចាក់សំរាមចាស់ ស្ទឹងមានជ័យ)

សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។ សូមអរគុណ!

ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩

Share This Post: