ព័ត៌មានជាតិ
បន្ទាន់! អាជ្ញាធរស្រុកបាភ្នំ កំពុងតាមរកបុរសម្នាក់ ដែលរត់គេចខ្លួនពីមណ្ឌលចត្តាឡីស័កវិទ្យាល័យបឹងព្រះ ស្រុកបាភ្នំ
BY Khmernote Media
April 19, 2021
ខេត្តព្រៃវែង៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរស្រុកបាភ្នំ បានឲ្យដឹងថា អាជ្ញាធរស្រុកបាភ្នំ បានឃាត់ខ្លួនបុរសម្នាក់ ឈ្មោះ ណាំ វណ្ណៈ អាយុ ៣៦ឆ្នាំ (អ្នកដែលបានធ្វើដំណើរមកពីរាជធានីភ្នំពេញ) រត់គេចខ្លួនពីមណ្ឌលចត្តាឡីស័កវិទ្យាល័យ បឹងព្រះ ស្រុកបាភ្នំ។

អាជ្ញាធរស្រុក សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋ ឬសាធារណជន ឬសមត្ថកិច្ចតាមគោលដៅនានាបានឃើញ សូមមេត្តាផ្តល់ព័ត៌មានមករដ្ឋបាលស្រុក តាមរយៈលេខទូរស័ព្ទ 📞០៩៦ ៧៥០ ៦០១១ និង 📞០១៦ ៧១២ ៣៧៦។

ប្រភព៖ រដ្ឋបាលស្រុកបាភ្នំ