ព័ត៌មានជាតិ

សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យចាប់ខ្លួនជនសង្ស័យកាច់សោកម៉ូតូម្នាក់ជាអ្នកសារព័ត៌មាន រីឯបក្ខពួកម្នាក់ទៀតរត់គេចខ្លួន

BY
Khmernote Media
April 20, 2021

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ជាអ្នកសាព័ត៌មាន ត្រូវបានសមត្ថកិច្ចចាប់ខ្លួន បក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់ បន្ទាប់ពីធ្វើសកម្មភាពលួចកាច់សោកម៉ូតូ បានសម្រេចហើយ ម្ចាស់ចេញមកទាន់ស្រែកឆោឡោ ដេញចាប់បានម្នាក់ រត់គេចបាត់ម្នាក់ កាលពីល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ នៅតាមផ្លូវ១០៥កា ភូមិក្បាលរី២ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ​ ។

ជនសង្ស័យឈ្មោះ មុំ សុជាតិ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ អ្នកយកព័ត៌មាន គេហទំព័រ កវីភ្នំដែក ស្នាក់នៅភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ។ បក្ខពួកម្នាក់ទៀតឈ្មោះ អាដូច ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅបុរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា (គេចខ្លួនបាត់) ។ ចំណែកជនរងគ្រោះឈ្មោះ នួន សុខា ភេទប្រុស អាយុ៦៣ឆ្នាំ នៅផ្ទះលេខ២៧ ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ ។ រីឯម៉ូតូជនសង្ស័យលួច ម៉ាកស្កុបពី សេរី២០២០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HU-2906 ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ កូនស្រីរបស់ជនរងគ្រោះ ជិះម៉ូតូវិលត្រឡប់មកពីទិញទឹកដោះគេវិញ ចតទុកមុខផ្ទះ ចាក់សោកត្រឹមត្រូវ ស្រាប់តែនៅវេលាម៉ោង៤ល្ងាច ឮសូរសម្លេង កាច់សោកម៉ូតូ ចេញមកមើលឃើញជនសង្ស័យ២នាក់ ធ្វើសកម្មភាព កាច់បានហើយ ស្រែកឆោឡោ ផ្អើលទាំងកម្លាំងសមត្ថកិច្ចប្រចាំការក្បែរនោះនាំគ្នាដេញចាប់ជនសង្ស័យបានម្នាក់ រត់គេចបាត់ម្នាក់ ដកហូតបានម៉ូតូ មួយគ្រឿងម៉ាកFTR ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CO-7917 សម្ភារៈសម្រាប់កាច់សោ។ ជនសង្ស័យក្រោយចាប់ខ្លួនបាន រួមជាមួយវត្ថុតាង នាំទៅសាកសួរនៅប៉ុស្តិ៍កាកាប២ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញខណ្ឌ៕

ដោយ៖ បងម៉េង ខ្មែរណូត

Share This Post: