ព័ត៌មានជាតិ

រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ សម្រេចបិទផ្សារពោធិ៍ចិនតុងជាបណ្ដោះអាសន្ន រយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩

BY
srey nuch
April 20, 2021

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានសម្រេចចិត្តទាំងបង្ខំ​ ចេញលិខិតទាំងយប់ បិទជាបណ្តោះអាសន្នផ្សារពោធិ៍ចិនតុង ចំនួន១៤ថ្ងៃ ដោយពិនិត្យឃេីញ​វិជ្ជមាន​កូវីដ-១៩​ ចំពោះអាជីវករនៅទីតាំងផ្សារពោធិ៍ចិនតុងក្នុងសង្កាត់កាកាបទី១ ដោយរដ្ឋបាលខណ្ឌសូមធ្វើការផ្អាក រយៈពេល ១៤ថ្ងៃ ដោយគិតចាប់ពីម៉ោង សូន្យ នាទី​ថ្ងៃទី២០ មេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់់ជំងឺឆ្លងកូវីដ-១៩ ទៅដល់បងប្អូនអាជីរករ អតិថិជន ក៏ដូចជា ប្រជាពលរដ្ឋដែលចេញ-ចូលក្នុងទីផ្សារខាងលើ។

រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ឆ្លៀតឱកាសនេះសូ​មអំពាវនាវដល់បងប្អូនអាជីវកនៅផ្សារពោធិ៍ចិនតុង​ សូមមកយកសំណាកនាព្រឹកស្អែកនៅទីតាំងសាលាបឋមសិក្សាសុភមង្គល​ ដោយឡែកអាជីវករនៅផ្សារសិនជូរីដែលមិនទាន់យកសំណាក​ ក៏សូមអញ្ជេីញមកយកសំណាកនៅទីតាំងនេះដែរ។​ សូមអរគុណ​!

ប្រភព៖ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ

Share This Post: