ព័ត៌មានជាតិ

អាជីវករ៣៩៨នាក់លក់ដូរនៅផ្សារបណ្តោះអាសន្ន កីឡដ្ឋានខេត្តកណ្តាល ត្រូវបានយកសំណាក ធ្វើតេស្តរកមេរោគកូវីដ-១៩ ក្រោយមានអ្នកឡើងកំដៅលើស៣៧អង្សាសេ ចំនួន១១នាក់

BY
Khmernote Media
April 20, 2021

ខេត្តកណ្តាល៖ រដ្ឋបាលខេត្តកណ្តាលបានឲ្យដឹងថា យ៉ាងហោចណាស់ មានអាជីវករ លក់ដូរបន្លែផ្លែឈើ និងត្រីសាច់ប្រមាណ៣៩៨នាក់លក់ដូរនៅផ្សារបណ្តោះអាសន្ន កីឡដ្ឋានខេត្តកណ្តាល ត្រូវបានយកសំណាក ធ្វើតេស្តរកមេរោគកូវីដ-១៩ ខណៈដែល ក្រុមគ្រូពេទ្យរកឃើញ អ្នកឡើងកំដៅ លើសពី៣៧អង្សាសេ ចំនួន១១នាក់។


ក្នុងឱកាសដឹកនាំក្រុមការងារពាក់ពន្ធ័ និងក្រុមគ្រូពេទ្យ ចុះប្រមូលយកបងប្អូនអាជីវករ ៣៩៨នាក់ យកសំណាកធ្វើតេស្តរកមេរោគកូវិដ១៩ នៅល្ងាចថ្ងៃទី១៩មេសានេះ ឯកឧត្ដម អភិបាលខេត្តបានបញ្ចាក់ថា៖

ការធ្វើតេស្តន៍ នេះប្រើប្រាស់ឧបករណ៍យកសំណាក Rappid Test លទ្ធផល វិជ្ជមាន ឬអវិជ្ជមាន នឹងបង្ហាញភ្លាមៗក្នុងអំឡុង១០-១៥នាទី ក្រោយពីធ្វើតេស្ត ហើយសម្រាប់អ្នកដែលមានលទ្ធផលអវិជ្ជមាន ក្រុមគ្រូពេទ្យ នឹងផ្តល់ជូនលិខិតបញ្ជាក់អំពីសុខភាពជូនភ្លាម នៅកន្លែងយកសំណាកនេះតែម្តង។

ដោយឡែកចំពោះ អាជីវករដែលបានយកសំណាករួច ហើយទទួលលទ្ធផលអវិជ្ជមាន និងមានលិខិតបញ្ជាក់ នឹងត្រូវអនុញ្ញាតឱ្យចូលលក់បន្តនៅក្នុងផ្សារនេះបន្តទៀត។

Share This Post: