ព្រហើនមែន! បើកម៉ូតូបុកប៉ារ៉ាស់បិទខ្ទប់របស់សមត្ថកិច្ច ហើយជេរប្រមាថ និងវា.យសមត្ថកិច្ចថែមទៀត
- April 20, 2021
យោងតាមការបញ្ជាក់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានបុរសម្នាក់ឈ្មោះ ខៀវ ចាន់សុភក្ត្រា អាយុ៣១ឆ្នាំ ត្រូវបានសមត្ថកិច្ចនៃអធិការខណ្ឌជ្រោយចង្វារឃាត់ខ្លួន នៅព្រឹកថ្ងៃ២០ ខែមេសា ឆ្នាំ២០២១ ដោយការបេីកបរម៉ូតូបុកប៉ារ៉ាស់បិទខ្ទប់នៅគោលដៅរង្វង់មូលតាព្រហ្ម ខណ្ឌជ្រោយចង្វារ និងបានជេរប្រមាថមេីលងាយ និងវាយបង្ករបួសស្នាមមកលេីសមត្ថកិច្ចទៀតផង ។
ពេលនេះសមត្ថកិច្ចកំពុងតែនាំខ្លួនមកអធិការខណ្ឌដេីម្បីធ្វេីការសាកសួរ និងរៀបចំសំណុំឯកសារបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ៕
- Share This Post: