ព័ត៌មានជាតិ

ក្រសួងការពារជាតិ បញ្ជាក់ថា រកឃើញនាយទាហាន ២នាក់មានវិជ្ជមានវីរុសកូវីដ-១៩

BY
srey nuch
April 20, 2021

រាជធានីភ្នំពេញ៖ យោងតាមសារលិខិតរបស់ ក្រសួងការពារជាតិ បានប្រកាសពីការរកឃើញនាយទាហាន ២នាក់ថ្នាក់ឧត្តមសេនីយ៍ទោ និងថ្នាក់ វរសេនីយទោ មានវិជ្ជមានវីរុសកូវីដ-១៩។ ក្រសួងការពារជាតិ បានឲ្យដឹងថា លោក ភៀក ប៊ុនឈឿន ឋានន្តរសក្ដិ ឧត្តមសេនីយ៍ទោ មុខងារ នាយករង នាយកដ្ឋានកិច្ចការរដ្ឋបាល អគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ មានទិលំនៅ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ និងកញ្ញា អ៊ួង សុវ៉ាន់ដារ៉ា ឋានន្តរសក្ដិ វរសេនីយ៍ទោ មុខងារនាយផ្នែកកិច្ចការនារី ការិយាល័យអប់រំចិត្តសាស្ត្រ អគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ ទីលំនៅបច្ចុប្បន្នភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១។

ក្រោយទទួលបានសេចក្ដីប្រកាសព័ត៌មាន សូមនាយទាហាន នាយទាហានរង និងពលទាហាន និងអ្នកពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ត្រូវអនុវត្តតាមវិធានការការពារកូវីដ-១៩ របស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់បំផុត ៕

ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK

Share This Post: