ព័ត៌មានជាតិ

ប្រជាពលរដ្ឋដែលត្រូវចេញពីលំនៅឋានទៅផ្សារ ដើម្បីទិញម្ហូប បន្លែ ត្រីសាច់ អាជ្ញាធរមូលដ្ឋានជាអ្នកចេញបណ្ណសម្គាល់ខ្លួនឱ្យម្នាក់ក្នុងមួយគ្រួសារ

BY
srey nuch
April 20, 2021

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សូមជម្រាបជូនថា បងប្អូនប្រជាពលរដ្ឋដែលត្រូវចេញពីលំនៅឋានទៅផ្សារ ដើម្បីទិញម្ហូប បន្លែ ត្រីសាច់ សម្រាប់ ជីវភាពក្នុងគ្រួសារ អាជ្ញាធរមូលដ្ឋានជាអ្នកចេញបណ្ណសម្គាល់ខ្លួនឱ្យ ដោយមួយគ្រួសារចេញបានតែម្នាក់ប៉ុណ្ណោះ។

ចំណែកផ្សាររដ្ឋនិងផ្សារឯកជនទាំងអស់ ត្រូវតែអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាលឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីទប់ស្កាត់ឱ្យបាននូវការរីករាលដាលជម្ងឺកូវីដ-១៩នេះ។ ការបញ្ជាក់បែបនេះរបស់ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញតាមរយៈប្រពន្ធវីដេអូជាមួយអាជ្ញាធរខណ្ឌទាំង១៤ កាលពីរាត្រីថ្ងៃទី១៩ ខែមេសា នៅសាលារាជធានីភ្នំពេញ។

ក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង ក៏បានធ្វើការណែនាំដល់កងកម្លាំងជិះល្បាតក្នុងមូលដ្ឋាន ត្រូវតែអនុវត្តឱ្យមានប្រសិទ្ធភាព ធានាឱ្យបានក្នុងមូលដ្ឋានគ្មានការធ្វើចរាចរណ៍ ការជួបជុំផឹកសុី និងការប្រមូលផ្ដុំជួបជុំផ្សេងៗ ក្នុងមូលដ្ឋានរបស់ខ្លួនក្នុងយុទ្ធនាការនៃការបិទខ្ទប់រាជធានីភ្នំពេញនេះ។ ការបញ្ជាក់បែបនេះរបស់ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញតាមរយៈប្រពន្ធវីដេអូជាមួយអាជ្ញាធរខណ្ឌទាំង១៤ កាលពីរាត្រីថ្ងៃទី១៩ខែ ខែមេសា នៅសាលារាជធានីភ្នំពេញ។

ក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង ក៏បានធ្វើការណែនាំដល់កងកម្លាំងជិះល្បាតក្នុងមូលដ្ឋាន ត្រូវតែអនុវត្តឱ្យមានប្រសិទ្ធភាព ធានាឱ្យបានក្នុងមូលដ្ឋានគ្មានការធ្វើចរាចរណ៍ ការជួបជុំផឹកសុី និងការប្រមូលផ្ដុំជួបជុំផ្សេងៗ ក្នុងមូលដ្ឋានរបស់ខ្លួនក្នុងយុទ្ធនាការនៃការបិទខ្ទប់រាជធានីភ្នំពេញនេះ។ ដោយឡែកចំពោះការងារចែកអំណោយ ឯកឧត្តមឃួង ស្រេង បានជំរុញឱ្យខណ្ឌទាំងអស់ អនុវត្តឱ្យមានតម្លាភាព លឿន រហ័ស ដើម្បីចែកជូនទៅប្រជាពលរដ្ឋដែលមានការខ្វះខាតឱ្យបានទាន់ពេលវេលា ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: