ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    នគរបាលស្រុកឈូក ធ្វើការឃាត់រថយន្តម៉ាកសាំងយ៉ុងមួយគ្រឿង ដែលបានរត់ពន្ធដឹកជនជាតិចិនចំនួន១១នាក់ ពីខេត្តព្រះសីហនុ

    BY Khmernote Media April 20, 2021
    នគរបាលស្រុកឈូក ធ្វើការឃាត់រថយន្តម៉ាកសាំងយ៉ុងមួយគ្រឿង ដែលបានរត់ពន្ធដឹកជនជាតិចិនចំនួន១១នាក់ ពីខេត្តព្រះសីហនុ

    ខេត្តកំពត៖ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ វេលាម៉ោង៩៖០០ព្រឹក ដោយមានការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគបាលខេត្តកំពត កម្លាំងអធិការដ្ឋាននគរបាលស្រុកឈូក បានធ្វើការឃាត់រថយន្តម៉ាកសាំងយ៉ុង ពណ៌ទឹកប្រាក់ ស្លាកលេខ ភំ្នពេញ 2AH-0465 នៅភូមិអង្គឃ្លៃ ឃុំត្រម៉ែង ស្រុកឈូក ដែលបានរត់ពន្ធដឹកជនជាតិចិនចំនួន ១១នាក់ (ប្រុស) ពីខេត្តព្រះសីហនុ ដោយធ្វើដំណើរតាមផ្លូវជាតិលេខ០៤ ឆ្លងកាត់តាមភូមិសាស្ត្រ នៅឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក។

    បច្ចុប្បន្ន កម្លាំងនគរបាលអន្តោប្រវេសន៍ កំពុងបន្តអនុវត្តនិតិវិធី ៕

    ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post: