ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាជ្ញាធរសម្រេចបិទអាជីវកម្មទាំងស្រុង ហាងម៉ាស្សាមួយកន្លែង ដែលល្មើសបំរាមនិងការណែនាំរបស់រាជរដ្ឋាភិបាល

    BY Khmernote Media April 21, 2021
    អាជ្ញាធរសម្រេចបិទអាជីវកម្មទាំងស្រុង ហាងម៉ាស្សាមួយកន្លែង ដែលល្មើសបំរាមនិងការណែនាំរបស់រាជរដ្ឋាភិបាល

    ខេត្តកោះកុង៖ ម៉ាស្សាដែលសំបូរដោយស្រ្តីជនជាតិវៀតណាមមួយកន្លែងរបស់ប្រពន្ធ លោក ប្រាក់ ប៊ុនថន អតីតអធិការរងក្រុងខេមរភូមិន្ទ (ចូលនិវត្តន៍) ត្រូវបានបិទអាជីវកម្មទាំងស្រុងហើយ បន្ទាប់ពីរកឃើញថាល្មើសនឹងបម្រាមការណែនាំរាជរដ្ឋាភិបាលកម្ពុជា។

    ទីតាំងម៉ាស្សាដ៏ស្កឹមស្កៃគ្មានស្លាកយីហោ ស្ថិតនៅក្នុងភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដោយអាជ្ញាធរចុះល្បាតពិនិត្យរក្សាសណ្តាប់ធ្នាប់ក្នុងបរិបទរីករាលដាលជំងឺកូវីឌ១៩ រកឃើញថា បានលួចបើកបម្រើសេវាកម្ម ព្រមទាំងមានស្រ្តី៣នាក់ជាបុគ្គលិកជនជាតិវៀតណាមគ្មានលិខិតឆ្លងដែនទៀតផង។

    លោកឧត្តមសេនីយ៍ត្រី មាស អេលីន ស្នងការរងនគរបាលខេត្តកោះកុងទទួលបន្ទុកផ្នែកអន្តោប្រវេសន៍ ថ្លែងថា ស្រ្តីជនជាតិវៀតណាមទាំង៣ខាងលើ ក្រុមការងារនឹងរៀបចំឯកសារសុំគោលការណ៍ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបញ្ចូនពួកគេចេញពីប្រទេសកម្ពុជា តែក្នុងបរិបទជំងឺកូវីដ សមត្ថកិច្ច និងមន្រ្តីសុខាភិបាលសុំពេលវេលាយកសំណាករបស់ពួកគេទៅធ្វើតេស្តពិនិត្យរកវីរុសកូវីដ១៩ជាមុនសិន នៅពេលដឹងលទ្ធផលយ៉ាងណានឹងបន្តនីតិវិធីតាមច្បាប់។

    លោក ឈេង សុវណ្ណដា អភិបាលក្រុងខេមរភូមិន្ទ ក៏បានឱ្យដឹងដែរថា ម្ចាស់ទីតាំងម៉ាស្សាឈ្មោះ ង្វៀង គឹមសៀង ជាភរិយារបស់ឈ្មោះ ចក់ អតីតអធិការរងក្រុងខេមរភូមិន្ទ (បច្ចុប្បន្នចូលនិវត្តន៍) ដូច្នេះលោកសម្រេចបិទអាជីវកម្មមិនអនុញ្ញាតឱ្យដំណើរការបន្តទៀតឡើយ ពោលគឺចាប់ពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១តទៅ ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: