នាយរងប៉ុស្តិ៍បឹងទំពន់ទី២ ដែលពលរដ្ឋតែងស្គាល់ថា ជាមនុស្សស្លូតបូត បានងងឹតមុខដួលសន្លប់ ខណៈកំពុងបំពេញការងារក្នុងតំបន់បិទខ្ទប់ ត្រូវបានសមត្ថកិច្ចនៅទីនោះ ជួយលើចូលគ្លីនិកសង្គ្រោះភ្លាមៗ
រាជធានីភ្នំពេញ៖ លោកពូនាយរងប៉ុស្តិ៍បឹងទំពន់ទី២ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យម្នាក់ ដែលប្រជាពលរដ្ឋតែងស្គាល់ថា ជាមនុស្សស្លូតបូត សុភាពរាបសារ និងគោរពឲ្យគោរពនោះ បានងងឹតមុខដួលសន្លប់ ត្រូវបានកម្លាំងសមត្ថកិច្ចដែលនៅគោលដៅ ជួយលើកចូលគ្លីនិក បញ្ញាសាស្ត្រ ដើម្បីសង្គ្រោះភ្លាមៗ ខណៈពេលកំពុងបំពេញភារកិច្ច ក្រោមកំដៅថ្ងៃក្ដៅ ចំណុចគោលដៅបិទខ្ទប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១៖១០នាទីថ្ងៃត្រង់ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ នៅគោលដៅស្តុបបឹងទំពន់ ស្ថិតលើផ្លូវ២៧១ កែងផ្លូវ៣៧១ សង្កាត់បឹងទំពន់ទី២ ព្រំប្រទល់សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោកតាមសម្ដីលោក វរសេនីយ៍ត្រី ឃុន ឡេង នាយប៉ុស្តិ៍នគរបាលបឹងទំពន់ទី២ បានប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងថា នគរបាលដែលដួលសន្លប់ខាងលើ មានឈ្មោះ មាស ចាន់សារ៉ា អាយុ៥២ឆ្នាំ ឋានន្តរសក្ដិអនុសេនីយ៍ទោ តួនាទីនាយរងប៉ុស្តិ៍ នគរបាលរដ្ឋបាលបឹងទំពន់ទី២ ទទួលផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋានខណ្ឌមានជ័យ។
បច្ចុប្បន្ន កំពុងសម្រាកព្យាបាលនៅគ្លីនិកឯកជនបញ្ញាសាស្ត្រ ដោយប្រើឧបករណ៍ជំនួយខ្យល់ អុកស៊ីហ្សែនដើម្បីសម្រួលដល់ការដកដង្ហើមផងដែរ ៕






ដោយ៖ បងម៉េង ខ្មែរណូត