ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្មកររោងចក្រម្នាក់នៅភ្នំពេញ មកដល់កំពង់ចាម ជួបជុំផឹកស៊ីជាមួយមិត្តភក្តិ ចុងក្រោយតេស្តឃើញមានកូវីដ១៩

    BY Khmernote Media April 22, 2021
    កម្មកររោងចក្រម្នាក់នៅភ្នំពេញ មកដល់កំពង់ចាម ជួបជុំផឹកស៊ីជាមួយមិត្តភក្តិ ចុងក្រោយតេស្តឃើញមានកូវីដ១៩

    ខេត្តកំពង់ចាម៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ លើបុរសជនជាតិខ្មែរ អាយុ ២៧ឆ្នាំ នៅភូមិថ្មី(ខ) ឃុំរកាគយ ស្រុកកងមាស ខេត្កកំពង់ចាម។ រដ្ឋបាលខេត្តកំពង់ចាម សូមជម្រាបជូនសាធារណជន បងប្អូនប្រជាពលរដ្ឋដែលទាំងអស់ឲ្យបានជ្រាបថា៖ អំពីករណីរកឃើញវិជ្ជមានកូវីដ-១៩ បុរសជនជាតិខ្មែរ ឈ្មោះ ថេង កុសល អាយុ ២៧ឆ្នាំ នៅភូមិថ្មី(ខ) ឃុំរកាគយ ស្រុកកងមាស។

    នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តកំពង់ចាម បានទទួលលទ្ធផលបញ្ជាក់ពីវិទ្យាស្ថានសុខភាពសាធារណៈពីករណីវិជ្ជមានកូវីដ-១៩ លើអ្នកជំងឺរូបនេះ រដ្ឋបាលខេត្ត បានចាត់ឲ្យមន្ទីរសុខាភិបាល បញ្ជូនអ្នកជំងឺ ពីមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត មកសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម និងបន្តស្រាវជ្រាវអ្នកដែលបានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលនឹងករណីនេះបន្ថែមទៀត។

    សូមអានសារលិខិតរបស់រដ្ឋបាលខេត្តកំពង់ចាមដូចខាងក្រោម៖

    ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម/Kampong Cham Provincial Hall

    Share This Post: