ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តព្រៃវែង ផ្អាកបណ្តោះអាសន្នការចេញ-ចូល ក្នុងភូមិសាស្ត្រ ឃុំពោធិ៍ទី ស្រុកស៊ីធរកណ្តាល

    BY Khmernote Media April 22, 2021
    រដ្ឋបាលខេត្តព្រៃវែង ផ្អាកបណ្តោះអាសន្នការចេញ-ចូល ក្នុងភូមិសាស្ត្រ ឃុំពោធិ៍ទី ស្រុកស៊ីធរកណ្តាល

    យោងតាមសេចក្តីជូនដំណឹងពី រដ្ឋបាលខេត្តព្រៃវែង បានឲ្យដឹងថា មកទល់ពេលនេះ ស្រុកស៊ីធរកណ្តាល មានអ្នកវិជ្ជមានកូវីដ១៩ ចំនួន០៥នាក់ហើយ ក្នុងនោះឃុំពោធិ៍ទី ចំនួន០៤នាក់ និងឃុំឬស្សីសាញ់ ចំនួន ០១នាក់ និងដោយស្ថានភាពរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ នៅតែបន្តកើនឡើងជាលំដាប់ និងដើម្បីទប់ស្កាត់ការរីករាលដាល និងកាត់ផ្តាច់នូវការចម្លងនៃជំងឹកូវីដ១៩ ពីសហគមន៍មួយ ទៅសហគមន៍មួយ ក៏ដូចជា ដើម្បីការពារអាយុជីវិតបងប្អូនប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សង្គម រដ្ឋបាលខេត្តព្រៃវែង សូមធ្វើការផ្អាកបណ្តោះអាសន្ននូវការចេញ-ចូល ក្នុងភូមិសាស្ត្រឃុំពោធិ៍ទី ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ចាប់ពីម៉ោងសូន្យ ថ្ងៃទី២១ មេសា ២០២១ រហូតមានការជូនដំណឹងជាថ្មី។

    ទីតាំងបិទចេញ-ចូលចំនួន ០៣គោលដៅដូចខាងក្រោម៖

    – គោលដៅទី១៖ ចំណុចផ្លូវក្រាលកៅស៊ូលេខ៣៨៥ ព្រំប្រទល់រវាងឃុំពោធិ៍ទី ស្រុកស៊ីធរកណ្តាល និងឃុំព្រៃព្នៅ ស្រុកពារាំង

    – គោលដៅទី២៖ ចំណុចច្រមុះជ្រូក ព្រំប្រទល់រវាងឃុំពោធិ៍ទី និងឃុំព្រៃទឹង ស្រុកស៊ីធរកណ្តាល

    – គោលដៅទី៣៖ ចំណុចចុងភូមិពោធិ៍ទី ឃុំពោធិ៍ទី និងឃុំឬស្សីសាញ់ ស្រុកស៊ីធរកណ្តាល

    Share This Post: