ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បញ្ជាក់ថា គិតត្រឹមថ្ងៃទី២១ ខែមេសា ផ្សារចំនួន១៥ទីតាំងហើយ ត្រូវបានផ្អាកដំណើរការ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩

    BY Khmernote Media April 22, 2021
    អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បញ្ជាក់ថា គិតត្រឹមថ្ងៃទី២១ ខែមេសា ផ្សារចំនួន១៥ទីតាំងហើយ ត្រូវបានផ្អាកដំណើរការ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩

    រាជធានីភ្នំពេញ៖ យោងតាមបញ្ជាក់ពី លោក ម៉េត មាសភក្តី ដែលជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា ខ្ញុំសូមសរុបជូនឡើងវិញអំពីការផ្អាកដំណើរការទីរួមផ្សារមួយចំនួនក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ១៩ គិតត្រឹមថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ មានចំនួន ១៥ផ្សាររួមមាន៖

    ១. មជ្ឈមណ្ឌលពាណិជ្ជកម្មផ្សារអូរឫស្សី (ខណ្ឌ៧មករា)
    ២. ផ្សារដើមគរ និងផ្សារបន្លែ (ខណ្ឌទួលគោក និងខណ្ឌបឹងកេងកង)
    ៣. ផ្សារចាស់ (ខណ្ឌដូនពេញ)
    ៤. ផ្សារធំទួលសង្កែ (ខណ្ឌឫស្សីកែវ)
    ៥. ផ្សារបឹងត្របែកផ្លាហ្សា (ខណ្ឌចំការមន)
    ៦. ផ្សារត្រពាំងថ្លឹង (ខណ្ឌពោធិ៍សែនជ័យ)
    ៧. ផ្សារឯករាជ្យ១ (ខណ្ឌពោធិ៍សែនជ័យ)
    ៨. ផ្សារទួលពង្រ (ខណ្ឌពោធិ៍សែនជ័យ)
    ៩. ផ្សារសេនជូរីផ្លាហ្សា (ខណ្ឌពោធិ៍សែនជ័យ)
    ១០. ផ្សារពោធិ៍ចិនតុង (ខណ្ឌពោធិ៍សែនជ័យ)
    ១១. ផ្សារកណ្ដាល (ខណ្ឌដូនពេញ)
    ១២. ផ្សារដេប៉ូ (ខណ្ឌទួលគោក)
    ១៣. ផ្សារពិភពថ្មីឈូកមាស (ខណ្ឌសែនសុខ)
    ១៤. ផ្សាររីករាយ (ខណ្ឌសែនសុខ)
    ១៥. ផ្សារអូឡាំពិក (ខណ្ឌបឹងកេងកង)

    ព័ត៌មានលំអិត សូមស្វែងរកនៅក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ឬ ខណ្ឌសាមី ដែលធ្លាប់ផ្សព្វផ្សាយរួចមកហើយ។
    សូមអ្នកសារព័ត៌មានទាំងអស់ ក៏ដូចជាសាធារជនទូទៅមេត្តាជ្រាប។ សូមអរគុណ

    ប្រភព៖ លោក ម៉េត មាសភក្តី

    Share This Post: