រដ្ឋបាលខេត្តកំពង់ស្ពឺ រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន២នាក់ ដែលជាអាជីវករដឹកបន្លែនៅផ្សារនាគមាស
ខេត្តកំពង់ស្ពឺ៖ យោងតាមសារលិខិតរបស់ រដ្ឋបាលខេត្តកំពង់ស្ពឺ បានចេញសេចក្ដីជូនដំណឹង ស្ដីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ០២នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍ ដោយរដ្ឋបាលខេត្តកំពង់ស្ពឺ សូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ស្ពឺ អំពីអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ០២នាក់ ដូចមានឈ្មោះខាងក្រោម៖

ទី១.ឈ្មោះ អូត សុខា ភេទស្រី អាយុ ៣៦ឆ្នាំ មុខរបរជាអ្នកដឹកបន្លែផ្សារនាគមាស មានទីលំនៅ នៅភូមិច្រកត្រាច ឃុំហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ទី២.ឈ្មោះ គីម សុផាត ភេទប្រុស អាយុ ៥៧ឆ្នាំ មុខរបរ ជាអ្នកដឹកបន្លែផ្សារនាគមាស មានទីលំនៅ នៅភូមិទី១ ឃុំត្រែងត្រយឹង ស្រុកស្រួច ខេត្តកំពង់ស្ពឺ។
រដ្ឋបាលខេត្តកំពង់ស្ពឺ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាកនៅមន្ទីរពេទ្យបង្អែកត្រពាំងក្រឡឹង ព្រមទាំងត្រូវដាក់ខ្លួនដាច់ដោយឡែករយៈពេល ១៤ថ្ងៃ។
សូមអានសារលិខិតរបស់រដ្ឋបាលខេត្តកំពង់ស្ពឺដូចខាងក្រោម៖

ប្រភព៖ រដ្ឋបាលខេត្តកំពង់ស្ពឺ