ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាជ្ញាធរសម្រេចបិទខ្ទប់ក្រុងព្រះសីហនុរយៈពេល ១៤ថ្ងៃ រហូតដល់ថ្ងៃទី៦ ឧសភា

    BY Khmernote Media April 23, 2021
    អាជ្ញាធរសម្រេចបិទខ្ទប់ក្រុងព្រះសីហនុរយៈពេល ១៤ថ្ងៃ រហូតដល់ថ្ងៃទី៦ ឧសភា

    យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចធ្វើការបិទខ្ទប់ ភូមិសាស្ត្រក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ ដែលជាតំបន់មានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ក្នុង ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ សម្រាប់រយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី២៣ ខែមេសា រហូតដល់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់ និងទប់ស្កាត់ជំងឺនេះមិនឲ្យរាលដាលទៅតំបន់ផ្សេងទៀត៕

    Share This Post: