ព័ត៌មានជាតិ
បុរសដែលបេីកបរម៉ូតូបុកប៉ារ៉ាស់បិទខ្ទប់ ជេរប្រមាថ និងវា.យសមត្ថកិច្ច ត្រូវបានសាលាដំបូងរាជធានីភ្នំពេញចេញដីការឃុំខ្លួនហើយ
BY Khmernote Media
April 23, 2021
រាជធានីភ្នំពេញ ៖ បុរសម្នាក់ឈ្មោះ ខៀវ ចាន់សុភក្ត្រា ដែលបានបេីកបរម៉ូតូបុកប៉ារ៉ាស់បិទខ្ទប់ ជេរប្រមាថ និងវាយបង្ករបួសស្នាមមកលេីសមត្ថកិច្ច ត្រូវបានសាលាដំបូងរាជធានីភ្នំពេញចេញដីការឃុំខ្លួន និងត្រូវបានសមត្ថកិច្ចបញ្ជូនទៅពន្ធធនាគារកាលពីរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១។

សូមបញ្ជាក់ថាបុរសម្នាក់ឈ្មោះ ខៀវ ចាន់សុភក្ត្រា អាយុ៣១ឆ្នាំ ត្រូវបានសមត្ថកិច្ចនៃអធិការខណ្ឌជ្រោយចង្វារធ្វេីការឃាត់ខ្លួននៅព្រឹកថ្ងៃ២០ ខែមេសា ឆ្នាំ២០២១ ដោយការបេីកបរម៉ូតូបុកប៉ារ៉ាស់បិទខ្ទប់នៅគោលដៅរង្វង់មូលតាព្រហ្ម ខណ្ឌជ្រោយចង្វារ ដោយបានជេរប្រមាថមេីលងាយ និងវាយបង្ករបួសស្នាមមកលេីសមត្ថកិច្ច ៕


ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ