បទថ្មី « យើងត្រូវក្លាហាន » ពីកំពូលតារាចម្រៀង ព្រាប សុវត្ថិ បង្កប់អត្ថន័យដ៏ជ្រាលជ្រាវពីបញ្ហាកូវី១៩ ស្ដាប់ហើយពិតជារំជួលចិត្តណាស់
- BY
- Liny Chan
- April 23, 2021
ក្រោយពេលចេញបទចម្រៀងជាហូរហែរដែលមានគ្រប់ប្រភេទចង្វាក់ ទទួលបានការគាំទ្រយ៉ាងខ្លាំងរួចមក នៅព្រឹកនេះផលិតកម្ម Galaxy Navatra បានធ្វើឲ្យមានការភ្ញាក់ផ្អើលជាថ្មីម្ដងទៀត ដោយបានចេញបទចម្រៀងថ្មីមួយបទទៀត ដែលជាការបកស្រាយរបស់កំពូលតារាចម្រៀង គឺលោក ព្រាប សុវត្ថិ។
បទចម្រៀង « យើងត្រូវក្លាហាន » ពិតជាពិសេសមិនធ្លាប់មានពីមុនរបស់ផលិតកម្ម ដោយបានរៀបរាប់ពីកេរ្តិ៍ដំណែល សម្បត្តិបេតិកភ័ណ្ឌ កងទ័ព ហើយអ្វីដែលកាន់តែទាក់ទាញនោះគឺ ការរៀបរាប់អំពីរោគរាតត្បាត កូវីដ១៩ ដោយអត្ថន័យបង្កប់ដោយសារអប់រំដល់ប្រជាពលរដ្ឋ ក៏ដូចជាការលើកទឹកចិត្តជូនចំពោះថ្នាក់ដឹកនាំកម្ពុជា ដែលកំពុងតស៊ូប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត កូវីដ១៩ នៅកម្ពុជា។
ជាងនេះទៅទៀតនោះជាមួយទឹកដមសម្លេង ការដាក់មនោសញ្ចេតនាក្នុងការសំដែង បានធ្វើឲ្យមហាជនរំជួលចិត្តជាខ្លាំង ចំពោះបទចម្រៀងដែឡនិពន្ធដោយកូនប្រុសពៅរបស់លោក ព្រាប សុវត្ថិផ្ទាល់ គឺ សុវត្ថិ សិរីវុឌ្ឍ សម្រួលបទភ្លេង: Grimes និងដឹកនាំសម្តែងដោយ Jeudy-Run Sokheng។
ចង់ដឹងបទថ្មីមួយបទនេះ ល្អឥតខ្ចោះយ៉ាងណានោះ តោះទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖
- Share This Post: