ឯកឧត្តម គួច ចំរើន បានចុះត្រួតពិនិត្យគោលដៅក្នុងតំបន់បិទខ្ទប់ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩
ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅព្រឹកថ្ងៃសុក្រ ១២កើត ខែពិសាខ ឆ្នាំឆ្លូវ ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះត្រួតពិនិត្យគោលដៅក្នុងតំបន់បិទខ្ទប់ភូមិសាស្ត្រក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដេីម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៃព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ នៅខេត្តព្រះសីហនុ។

គួរបញ្ជាក់ផងដែរថា រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចធ្វើការបិទខ្ទប់ ភូមិសាស្ត្រក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ ដែលជាតំបន់មានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ក្នុង ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ សម្រាប់រយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី២៣ ខែមេសា រហូតដល់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់ និងទប់ស្កាត់ជំងឺនេះមិនឲ្យរាលដាលទៅតំបន់ផ្សេងទៀត៕





ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ