ព័ត៌មានជាតិ
រដ្ឋបាលខេត្តកំពង់ស្ពឺ សម្រេចផ្អាកផ្សារត្រែងត្រយឹង និងផ្នែកតូបលក់បន្លែក្នុងផ្សារត្រពាំងក្រឡឹងជាបណ្ដោះអាសន្ន ក្រោយរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន២នាក់ ជាអ្នកដឹកបន្លែពីផ្សារនាគមាសមកលក់ក្នុងផ្សារនេះ
BY Khmernote Media
April 23, 2021
ខេត្តកំពង់ស្ពឺ៖ យោងតាមសារលិខិតរបស់ រដ្ឋបាលខេត្តកំពង់ស្ពឺ បានចេញសេចក្តីសម្រេច ស្តីពីការផ្អាកបណ្ដោះអាសន្ន ផ្សារត្រែងត្រយឹង និងផ្នែកមួយនៃតូបលក់បន្លែ ក្នុងផ្សារត្រពាំងក្រឡឹង ស្ថិតនៅក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងផ្នែកមួយនៃតូបលក់បន្លែក្នុង ផ្សារត្រពាំងក្រឡឹង ស្ថិតនៅភូមិផ្សារត្រពាំងក្រឡឹង ឃុំគិរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

រដ្ឋបាលខេត្តកំពង់ស្ពឺ ក៏បានបង្ហាញពីអត្តសញ្ញាណរបស់មានជំងឺកូវីដ-១៩ ដែលមានឈ្មោះ អូត សុខា ភេទស្រី អាយុ ៣៦ឆ្នាំ និងឈ្មោះ គីម សុផាត ភេទប្រុស អាយុ ៥៧ឆ្នាំ មានវិជ្ជមានកូវីដ-១៩ និងជាអ្នកដឹកបន្លែពីផ្សារនាគមាសមកលក់ចែកចាយបន្ត នៅផ្សារត្រែងត្រយឹង និងផ្សារត្រពាំងត្រឡឹង៕


ប្រភព៖ រដ្ឋបាលខេត្តកំពង់ស្ពឺ