ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឃាត់ខ្លួនជនសង្ស័យឆក់ទូរស័ព្ទ ស្រាប់តែជនសង្ស័យប្រាប់ថា មិនស្រួលខ្លួន៤ថ្ងៃមកហើយវាស់កម្តៅ៣៧,៥០អង្សា

    BY Khmernote Media April 23, 2021
    ឃាត់ខ្លួនជនសង្ស័យឆក់ទូរស័ព្ទ ស្រាប់តែជនសង្ស័យប្រាប់ថា មិនស្រួលខ្លួន៤ថ្ងៃមកហើយវាស់កម្តៅ៣៧,៥០អង្សា

    រាជធានីភ្នំពេញ៖ នគរបាលខណ្ឌទួលគោកមានការភ័យ ខ្លាចនាំគ្នាប្រុងប្រយ័ត្នបាញ់អាល់កុលគ្រប់ៗគ្នា ខណៈពេលដែលចាប់ខ្លួនជនសង្ស័យឆក់ទូរស័ព្ទម្នាក់បញ្ចូនទៅកាន់អធិការដ្ឋាន ហើយជននោះប្រាប់ថាមិនស្រួលខ្លួនរយៈពេល ៤ថ្ងៃមកហើយ និងធ្វើការវាស់កម្តៅឡើងដល់៣៧,៥០អង្សានិង ម៉ាស៊ីនរោរ្តិ៍ អោយសញ្ញាទៀត។

    ហេតុការណ៍បង្ក្រាបបានជនសង្ស័យឆក់នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ១១ព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ នៅចំណុច ផ្លូវលេខ១៩២Z សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

    ជនសង្ស័យ រូបនោះត្រូវបាននគរបាលអោយដឹងថា ឈ្មោះទូច ធី អាយុ ៣២ឆ្នាំ មានលំនៅម្តុំគល់ស្ពានស្ទឹងមានជ័យ ក្នុងភូមិ ទី៥ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។ ចំណែកនារីជាម្ចាស់ទូរស័ព្ទឈ្មោះ វ៉ន សុខណា ភេទស្រី អាយុ ៣៦ឆ្នាំ មុខរបរលក់បាយ មានលំនៅតាមផ្លូវលេខ២០២ ក្បែរកន្លែងកើតហេតុខាងលើ។

    តាមព័ត៌មានអោយដឹងទៀត នៅមុនពេលកើតហេតុ នារីរងគ្រោះបានអង្គុយកាន់ទូរស័ព្ទម៉ាកOPPO និយាយនៅចំណុចតាមផ្លូវឌឿងហែមលេខ ១៩២Z ក្រោយផ្ទះ ស្រាប់តែជនសង្ស័យមានគ្នា ២នាក់ជិះម៉ូតូ ម៉ាកហុងដា ពាក់ស្លាកលេខ ភ្នំពេញ១BQ.៦៦១២ មួយគ្រឿងមកទន្ទឹម ហើយជនម្នាក់ដែលជាអ្នកឌុបបានទះកំភ្លៀង១ដៃ ហើយម្នាក់ដែលជិះក្រោយ (ជនសង្ស័យ ចាប់ខ្លួន) ក៏បានស្ទុះមកឆក់ទូរស័ព្ទបានសម្រេច។

    តាមព័ត៌មានអោយដឹងទៀតថា នៅពេលនាំខ្លួន ទៅដល់អធិការដ្ឋាន នគរបាលក៍បានចេញមកទទួលនិងថតរូបស្រាប់តែ ជនសង្ស័យប្រាប់ថា មិនស្រួលខ្លួន (ផ្តាសាយធំ) រយៈពេល៤ថ្ងៃ នគរបាល ក៏បាននាំចូលទៅខាងក្នុងវាស់កម្តៅឡើងដល់៣៧,៥០អង្សាហើយនិង ម៉ាស៊ីនស្រែកអោយសញ្ញាក៏បាននាំចេញមកក្រៅ។ ទន្ទឹមនោះ សមត្ថកិច្ចម្នាក់ៗ មានការភ័យខ្លាចនិងប្រុងប្រយ័ត្នហើយនាំគ្នាបាញ់អាល់កុលគ្រប់គ្នា ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: