ព័ត៌មានជាតិ
អាជ្ញាធរខេត្តកំពង់ស្ពឺឃាត់ខ្លួនមនុស្ស៨នាក់ និងម៉ូតូ៣គ្រឿង ធ្វើដំណើរឆ្លងពីខេត្តព្រះសីហនុ មកខេត្តកំពង់ស្ពឺ តាមផ្លូវល្បឿនលឿន
BY Khmernote Media
April 23, 2021
អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វុី សំណាង នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០២១នេះ បានបញ្ជាក់ថា គណៈបញ្ជាការឯកភាពស្រុកភ្នំស្រួច បានឃាត់ខ្លួនបងប្អូនប្រជាពរដ្ឋចំនួន ៨នាក់ និង ម៉ូតូ៣គ្រឿងដែលធ្វើដំណើរឆ្លងពីខេត្តព្រះសីហនុ មកខេត្តកំពង់ស្ពឺ តាមផ្លូវល្បឿនលឿន (គេចពីប៉ុស្តិ៍ត្រួតពិនិត្យនៅចំណុចលោកយាយម៉ៅពេជ្រនិល )។

ឯកឧត្តម វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ សូមអង្វរបងប្អូនយ៉ាងទទូច បើគ្មានការចាំបាច់ទេ សូមកុំធ្វើដំណើរ ឆ្លងពីតំបន់មួយទៅតំបន់មួយឲ្យសោះ។ ពីព្រោះវាអាចនាំមេរោគកូវីដ-១៩មកចម្លងដល់អ្នកដ៏ទៃជាយថាហេតុ។សូមអរគុណ!
